ទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយតំណាងស្ថាប័នបរទេស

Chia sẻ
(VOVWORLD) -ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ឆ្នាំច សំរឹទ្ធស័ក ២០១៨នោះ នាថ្ងៃទី៨ខែកុម្ភៈ គណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ បាន រៀបចំពិធីជួបសំណេះសំណាលជាមួយ តំណាងស្ថាប័នបរទេសប្រចាំនៅទីក្រុងហូជីមិញ សំដៅរឹតបន្តឹងចំណងមិត្តភាពសហ ប្រតិបត្តិការរវាងទីក្រុងជាមួយមិត្តភក្តិអន្តរជាតិ។


នៅទីនេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ៖ ឆ្នាំ ២០១៧ បានគូសសញ្ញានូវជោគជ័យលើវិស័យកិច្ចការបរទេសរបស់វៀតណាមនិងទី ក្រុងហូជី មិញ។ លោក Nguyen Thanh Phong សម្តែងនូវការជឿជាក់ថាតំណាងស្ថា ប័នអន្តរជាតិនិងមិត្តភក្តិអន្តរជាតិ នឹងបន្តរួមជាមួយរដ្ឋអំណាចនិងប្រជា ជនទីក្រុងហូជី មិញ នឹងរួមចំណែកសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ផងដែរ៕


ប្រតិកម្មទៅវិញ