លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ |
នាព្រឹកថ្ងៃទី ២៧ ឧសភានៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹក នាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមអ៊ិនធឺរ ណែត ជាមួយថ្នាក់ដឹកនាំទីក្រុង ហូជីមិញស្តីពីការវិវឌ្ឍន៍ និងដំណោះស្រាយដើម្បីការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានថ្លែងថា ទីក្រុងហូជីមិញចាំបាច់ត្រូវម្ចាស់ការនិងចាត់វិធានការសមស្រប ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ហើយរដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានានឹងសម្របសម្រួលជួយឧបត្ថម្ភផង ដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា យោងតាមបទប្បញ្ញត្តិ តំបន់នានាដែលអនុវត្តន៍វិធានការរក្សាគម្លាតសង្គមក្នុងទីក្រុងទាំងមូល ត្រូវរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ដើម្បីឲ្យមានការដឹកនាំសមស្រប។ រដ្ឋាភិបាលបង្កើតលក្ខខណ្ឌអតិបរិមា ពីព្រោះទីក្រុងហូជីមិញជាតំបន់ទីក្រុងធំមួយដែលជាមជ្ឈមណ្ឌលចរាចរណ៍តភ្ជាប់ខេត្តនិងក្រុងជាច្រើនទូទាំងប្រទេស៕