ទីក្រុងហូជីមិញចូលរួមកសាងសហគមន៍ APEC

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី ២៨ សីហា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញជាអធិបតីភាពពិធីជប់លៀងជូនបណ្ដាតំណាងចូលរួមសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍គ្របដណ្ដប់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកិច្ច ក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM ៣) និងកិច្ចប្រជុំទាក់ទិននានាចំណុះវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC ២០១៧) នៅទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញចូលរួមកសាងសហគមន៍ APEC - ảnh 1 ទីក្រុងហូជីមិញចូលរួមកសាងសហគមន៍ APEC

នាយប់ថ្ងៃទី ២៨ សីហា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញជាអធិបតីភាពពិធីជប់លៀងជូនបណ្ដាតំណាងចូលរួមសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍គ្របដណ្ដប់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកិច្ច ក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM ៣) និងកិច្ចប្រជុំទាក់ទិននានាចំណុះវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC ២០១៧) នៅទីក្រុងហូជីមិញ។ នៅទីនេះ លោក Nguyen Thanh Phong បានសង្កត់ធ្ងនថា កំណើនគ្របដណ្ដប់ជាកត្តាមួយដែលជួយឱ្យទីក្រុងទទួលបានគោលដៅកសាងទីក្រុងមានគុណភាពរស់នៅល្អ អរិយធម៌ ទំនើប និងពោរពេញទៅដោយមនោសញ្ចេតនា។ ទីក្រុងហូជីមិញមានបំណងបន្តរួមវិភាគទានជាក់ស្ដែងក្នុងការតភ្ជាប់យ៉ាងជិតស្និទ្ធថែមទៀតរវាងទីក្រុង សហគ្រាស និងប្រជាជននៃបណ្ដាសមាជិក APEC។  អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាប្រធានវេទិកាជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ លោក Bui Thanh Son មានក្ដីសង្ឃឹមថា ទីក្រុងហូជីមិញនឹងកាន់តែធ្វើសមាហរណកម្មសេដ្ឋកិច្ចឲ្យស៊ីជម្រៅចូលក្នុងសេដ្ឋកិច្ចតំបន់ និងសកលលោក ហើយក្លាយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍នៃតំបន់។ ព្រមទាំងមានបំណងថា ទីក្រុងហូជីមិញនឹងបន្តរួមដំណើរ រួមវិភាគទានជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់សេដ្ឋកិច្ចក្នុង APEC៕

ប្រតិកម្មទៅវិញ