ទីក្រុងហូជីមិញ សហការជាមួយក្រុមហ៊ុនសូហ្វវែររបស់សហរដ្ឋអាមេរិក ដើម្បីបង្កើតធនធានមនុស្សក្នុងឧស្សាហកម្មបន្ទះឈីប semiconductor

Chia sẻ

(VOVWORLD) - នៅព្រឹកថ្ងៃទី ២៨ ខែធ្នូមណ្ឌលបច្ចេក វិទ្យាខ្ពស់ទីក្រុងហូជីមិញនិង Ansys Software Pvt Ltd. (Ansys ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវកម្មវិធីសូហ្វវែរយកតម្រាប់បច្ចេកទេស ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក) បានចុះហត្ថលេខា និងប្រកាសអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្ម IC semiconductor នៅវៀតណាម។

ទីក្រុងហូជីមិញ សហការជាមួយក្រុមហ៊ុនសូហ្វវែររបស់សហរដ្ឋអាមេរិក ដើម្បីបង្កើតធនធានមនុស្សក្នុងឧស្សាហកម្មបន្ទះឈីប semiconductor - ảnh 1ថ្នាក់ដឹកនាំមណ្ឌលបច្ចេកវិទ្យាខ្ពស់ទៅក្រុងហូជីមិញ និងក្រុមហ៊ុនសូហ្វវែរ Ansys បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖ TTXVN)

តាមរយៈកិច្ចសហប្រតិបត្តិការ Ansys នឹងផ្តល់ឧបករណ៍ផ្នែកទន់បង្រៀនសិក្សា និងកម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធដល់សាកលវិទ្យាល័យនានាក្នុងទីក្រុងហូជីមិញ។ សាកលវិទ្យាល័យដែលបានជ្រើសរើសគឺជាអង្គភាពដែលមានភាពខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយមានបំណងចង់ចូលរួមក្នុងការអភិវឌ្ឍក្រុមធនធានមនុស្សដែលមានទេពកោសល្យ ដើម្បីបម្រើដល់ផ្នែកតម្រាប់តាមបច្ចេកទេស។

ប្រធានក្រុមប្រឹក្សាគ្រប់គ្រងមណ្ឌល Hi-Tech ទីក្រុងហូជីមិញ លោក Nguyen Anh Thi បានឲ្យដឹងថា កម្មវិធីសហប្រតិបត្តិការនឹងបង្កើតឱកាសសម្រាប់សិស្សានុសិស្ស ទទួលបាននូវបច្ចេកវិទ្យា និងវិធីសាស្រ្តតម្រាប់តាមបច្ចេកទេស ទន្ទឹមនឹងនោះក៏ប្រមូលផ្តុំបទពិសោធន៍ជាក់ស្តែង ដើម្បីសម្រេចបានជោគជ័យក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ