ជ្រុងផ្លូវមនោរម្យនៃទីក្រុងបុរាណ Hoi An (រូបថត៖ Duy Hau)
|
យោងតាមគេហទំព័រ Travel+Leisure ទីក្រុង Hoi An គឺជាទីក្រុងបុរាណគួរឲ្យទាក់ទាញ បង្កប់នូវតម្លៃ និងស្ថាបត្យកម្មបរមបុរាណ។ ស្ថិតនៅកណ្តាលទន្លេ វាលស្រែ និងឆ្នេរសមុទ្រ Hoi An មានកត្តារួមផ្សំទាំងអស់នៃគោលដៅដែលគ្មានដែនកំណត់។ លើសពីនេះទៅទៀត Travel+Leisure បានវាយតម្លៃថា ទីក្រុងបុរាណនេះតែងតែបញ្ចេញថាមពលវិជ្ជមាន ជាមួយនឹងភាពរួសរាយរាក់ទាក់ និងភាពកក់ក្តៅរបស់ប្រជាជន។
ប្រភេទនៃ "ពានរង្វាន់ល្អបំផុតលើពិភពលោក" របស់ Travel+Leisre ជារៀងរាល់ឆ្នាំ ត្រូវបានជ្រើសរើសដោយផ្អែកលើការវាយតម្លៃជាក់ស្តែងពីបទពិសោធន៍របស់អ្នកធ្វើដំណើរជុំវិញពិភពលោកតាមរយៈកត្តា៖ សណ្ឋាគារ រមណីយដ្ឋានសម្រាកលំហែកាយ ទីក្រុង កោះ នាវាកម្សាន្ត ស្ប៉ា ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ។ ចំណាត់ថ្នាក់កំពូលនៃទីក្រុងអាស៊ីទាំង ១៥ ដែលពេញនិយមបំផុតក្នុងឆ្នាំ ២០២៣ គឺ Udaipur (ឥណ្ឌា)។ ដោយឡែកនៅតំបន់អាស៊ីអាគ្នេយ៍ មានតំណាងមួយចំនួនដូចជា បាងកក និងឈៀងម៉ៃ (ប្រទេសថៃ) ហ្លួងព្រះបាង (ឡាវ) សៀមរាប (កម្ពុជា) និងអ៊ូប៊ុដ (ឥណ្ឌូនេស៊ី)៕