គេហទំព័រ The Travel របស់កាណាដាទើបបានរៀបចំណាត់ថ្នាក់គោលដៅទាំង ១០ របស់អាស៊ីគឺជា "ក្តីសុបិនរបស់អ្នកស្រឡាញ់ម្ហូងអាហារតាមដងវិថី"។ ក្នុងនោះទីក្រុងហូជីមិញបានជាប់លេខ ២ ក្នុងបញ្ជីនេះ បន្ទាប់ពីទីក្រុងញូវដេលីរបស់ឥណ្ឌា។ យោងតាមគេហទំព័រ The Travel ម្ហូបអាហារតាមដងវិថីគឺជា "ផ្នត់រស់នៅរបស់ ជនវៀតណាម"។ អ្នកជំនាញបានណែនាំថាគួរតែពិសារនំប៉័ង បបរមឹក និងសាច់ឆាស៊ីវ ហើយគួរតែទទួលទាននៅហាងចាស់ៗជំនួសឱ្យភោជនីយដ្ឋានប្រណីត។
សូមបញ្ជាក់ដែរថាម្ហូបអាហាររបស់ទីក្រុងធំៗនានានៅវៀតណាមត្រូវបានលើកតម្លើងជាច្រើនដងហើយ។ នាខែកុម្ភៈ ឆ្នាំ ២០២៣ គេហទំព័រ Tripadvisor បានជ្រើសរើសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ អំពីម្ហូបអាហារពិភពលោក។ ក្នុងឆ្នាំ ២០១៨ ប៉ុស្តិ៍ទូរទស្សន៍ CNN បានទទួលស្គាល់ទីក្រុងហូជីមិញជាកន្លែងមួយដែលមានម្ហូបអាហារតាមវិថីដ៏ឆ្ងាញ់ពិសារបំផុតផងដែរ៕