ទីក្រុងព្យុងយ៉ាងទំនងជាបានបាញ់បង្ហោះមីស៊ីលបាលិស្ទីគចំនួន ២ គ្រាប់

Chia sẻ
(VOVWORLD) -  នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ស.ប.ប.ក បានបាញ់បង្ហោះវត្ថុមិនស្គាល់អត្តសញ្ញាណចូលដែនសមុទ្រជប៉ុន។ បន្ទាប់មក ក្រុមប្រឹក្សាសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថា ស.ប.ប.ក ទំនងជាបានបាញ់បង្ហោះ មីស៊ីល បាលិស្ទីគចំនួន ២ គ្រាប់។ 
ទីក្រុងព្យុងយ៉ាងទំនងជាបានបាញ់បង្ហោះមីស៊ីលបាលិស្ទីគចំនួន ២ គ្រាប់ - ảnh 1(រូបថត៖ TTXVN)

ចំណែកឯកងកម្លាំងឆ្មាំសមុទ្រជប៉ុន (JCG) បានឲ្យដឹងថា វត្ថុនេះទំនងជា មីស៊ីលបាលិស្ទីគ ហើយវត្ថុនេះបានធ្លាក់ចុះនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងនិងអាមេរិកកំពុងធ្វើការវិភាគលម្អិតដើម្បីទទួលបានព័ត៌មានបន្ថែម។

ការបាញ់បង្ហោះនេះបានប្រព្រឹត្តិទៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី ស.ប.ប.ក ប្រកាសថាប្រទេសខ្លួនបានបាញ់បង្ហោះ គ្រូសមីស៊ីលរយៈចម្ងាយឆ្ងាយប្រកបដោយជោគជ័យកាលពីចុងសប្តាហ៍មុន ដោយហៅថា នេះគឺជាអាវុធយុទ្ធសាស្ត្រដែលមានសារៈសំខាន់ដ៏ធំធេង។ក្រុមអ្នកជំនាញវិភាគបាននិយាយថាមីស៊ីលនេះអាចជាអាវុធដំបូងរបស់ ស.ប.ប.ក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

មានប្រតិកម្មចំពោះព្រឹត្តិការណ៍នេះ ក្រុមប្រឹក្សាសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសសេចក្ដីថ្លែងការណ៍សារព័ត៌មាន ដោយបានអះអាងថា កងទ័ពកូរ៉េខាងត្បូង  “ រក្សាឥរិយាបទត្រៀមខ្លួនប្រយុទ្ធជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយអាមេរិក” ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihideបានថ្កោលទោសចំពោះការបាញ់បង្ហោះមីស៊ីលរបស់ ស.ប.ប.ក ដោយហៅថា នេះគឺជាទង្វើជ្រុលហួសហេតុ ហើយជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ