(VOVworld)-នាថ្ងៃទី៩សីហា រដ្ឋអំណាចក្រុង Nagasaki បានរៀបចំពិធីរំលឹកខួបលើក
ទី៧០នៃទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើក្រុងនេះបណ្តាលឲ្យ មនុស្សរាប់
ម៉ឺននាក់ត្រូវស្លាប់។ សកម្មភាពរំលឹកនេះ បានប្រព្រឹត្តទៅនៅសួនឧទ្យានសន្តិភាព ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ឯកអគ្គរដ្ឋទូត
អាមេរិកប្រចាំនៅជប៉ុន រួមទាំងប្រជាជនរាប់ពាន់នាក់ទៀតផង ។ក្នុងបទថ្លែងមតិ
នៅទីនេះ លោក Abe បានអះអាងជាថ្មីម្តងទៀតថា ជប៉ុនប្តេជ្ញា ដើរឈានមុខក្នុង
បណ្តាការខំប្រឹងប្រែងអន្តរជាតិ សំដៅគោរពគោលការណ៍ចំនួន៣ របស់ជប៉ុន ក្នុង
នោះគឺមិនផលិត កម្មសិទ្ធិនិងអនុញ្ញត្តិឲ្យសព្វាវុធនុយក្លេអ៊ែរមាន វត្តមានលើទឹកដី
ជប៉ុនឡើយ។ តាមលោក Abe ថា នៅក្នុងសម័យប្រជុំនាពេលខាងមុខរបស់ក្រុម
ប្រឹក្សា អ.ស.ប ជប៉ុននឹងដាក់ជូនសេចក្តីសម្រេចថ្មីដោយអំពាវ នាវលុបចោល
អាវុធនុយក្លេអ៊ែរគ្រប់ប្រភេទផងដែរ៕