|
ទីក្រុង Thai Binh ក្លាយទៅជានគរថ្នាក់ទី២ (thaibinhtv.vn) |
Vovworld-នាយប់ថ្ងៃទី៧មេសានៅទីលានទី១៤តុលា គណៈកម្មាធិការ
ប្រជាជនទីក្រុង Thai Binh (ភាកខាងជើងវៀតណាម) បានរៀបចំពិធីទទួលគ្រឿងឥស្សារិយយសឯករាជ្យថ្នាក់ទី៣និងសេចក្តីសំរេចចិត្តទទួលស្គាល់ទីក្រុង Thai
Binh ជានគរថ្នាក់ទី២ក្រោមឧវាទខេត្ត Thai Binh។
ក្នុងអំឡុង១០ឆ្នាំកសាង អភិវឌ្ឍន៍និងបើកទូលាយព្រំប្រទល់រដ្ឋបាល ទីក្រុង
Thai Binh ទទួលបានសមិទ្ធិជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមុខមាត់នគរ
មានការផ្លាស់ប្តូរជីវភាពរស់នៅប្រជាជនត្រូវបានកែលំអរ។ថ្លេងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានលើកដម្កើងរាល់សមិទ្ធិ
ដែលទីក្រុង Thai Binh ទទួលបាន ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា នាពេលខាងមុខ
បក្សភាគនិងប្រជាជន Thai Binh ត្រូវប្រមូលផ្ដុំឆ្លៀតយកឧត្តមភាពដើម្បីអភិវឌ្ឍន៍
សេដ្ឋកិច្ចលើគ្រប់វិស័យ សំរេចគោលដៅកសាងជនបទថ្មីជាដើម៕