មនុស្សជាង ៣ពាន់នាក់បានចូលរួមកម្មវិធីរួមគ្នាដើម្បីយកឈ្នះ និងឆ្លងបទពិសោធន៍តាមដងផ្លូវដ៏មនោរម្យជាមួយនឹងបេតិកភ័ណ្ឌដ៏ល្បីល្បាញ និងទេសភាពនៃរាជធានីបុរាណ Hue។ កម្មវិធីនេះមានគោលបំណងលើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងទីក្រុង ចូលរួមសកម្មភាពហ្វឹកហាត់កាយសម្បទា និងកីឡា ឆ្លើយតបនឹងយុទ្ធនាការ “ប្រជាជនទាំងអស់ហាត់ប្រាណតាមគំរូរបស់ប្រធានហូជីមិញដ៏ឧត្តុង្គឧត្តម” ឆ្ពោះទៅខួបលើកទី៤៨ ទិវា រំដោះខេត្ត Thua Thien Hue ។ គណៈកម្មាធិការរៀបចំក៏បានបរិច្ចាគដល់មូលនិធិជួយជនក្រីក្រនៅទីក្រុង Hue ផងដែរ៕