ទីក្រុង Da Nang ប្រគល់អំណោយដល់កុមារក្រីក្រ ក្នុងឱកាសទិវាកុមារអន្តរជាតិ

Chia sẻ
(VOVWORLD) - នៅអគារវប្បធម៌កុមារបានប្រព្រឹត្តិទៅសកម្មភាពដែលមានផលប្រយោជន៍ដូចជា៖ ការប្រលងគូរគំនូររដូវក្តៅនៃក្តីស្រឡាញ់ និងពិពណ៌គំនូររបស់កុមារជាដើម។
ទីក្រុង Da Nang ប្រគល់អំណោយដល់កុមារក្រីក្រ ក្នុងឱកាសទិវាកុមារអន្តរជាតិ - ảnh 1អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងអញ្ជើញទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់មជ្ឈមណ្ឌលគាំពារកុមារតាមដងផ្លូវ Danang

ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា ចាប់ពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១ មិថុនា ថ្នាក់ដឹកនាំអគារវប្បធម៌កុមារទីក្រុង Da Nang បានសម្របសម្រួលជាមួយអង្គភាពនានារៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃជូនកុមារជាង ៣០០ នាក់ ដែលមានស្ថានភាពលំបាកពិសេស និងប្រគល់អណោយចំនួន ២០០ ចំណែកជូនជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំនៅលើភូមិសាស្ត្រទីក្រុង។ នៅអគារវប្បធម៌កុមារបានប្រព្រឹត្តិទៅសកម្មភាពដែលមានផលប្រយោជន៍ដូចជា៖ ការប្រលងគូរគំនូររដូវក្តៅនៃក្តីស្រឡាញ់ និងពិពណ៌គំនូររបស់កុមារជាដើម។

ក្នុងឱកាសនេះ ទីក្រុង Da Nang បានប្រគល់អាហារូបករណ៍ចំនួន ២០០ កន្លែង ជូនកុមារដែលមានស្ថានភាពលំបាកផងដែរ៕

ប្រតិកម្មទៅវិញ