ទីក្រុង Da Nang ថែទាំបុណ្យតេតជូនប្រជាជន

Chia sẻ
(VOVWORLD) - ចំពោះក្រុមមុខសញ្ញាទទួលផលគាំពារសង្គម ពលករមានស្ថានភាពលំបាក កុមារក្រីក្រត្រូវបានឧបត្ថម្ភពី ៣០០.០០០ ដល់ ៦០ ម៉ឺនដុង/ម្នាក់។ 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ទីក្រុង Da Nang បានចំណាយប្រាក់ជិត ៧៥ ពាន់លានដុងសម្រាប់ជាអំណោយផ្តល់ជូនអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រនិងអ្នកទទួលផលគាំពារសង្គម។ ប្រជាជនដែលមានគុណូបការៈចំពោះប្រទេសជាតិ ទទួលបានប្រាក់ឧបត្ថម្ភចាប់ពី ៥៥០.០០០ ដុង/ម្នាក់ ដល់ ២.៥ លានដុង/ម្នាក់។ ចំពោះក្រុមមុខសញ្ញាទទួលផលគាំពារសង្គម ពលករមានស្ថានភាពលំបាក កុមារក្រីក្រត្រូវបានឧបត្ថម្ភពី ៣០០.០០០ ដល់ ៦០ ម៉ឺនដុង/ម្នាក់។ លោក Nguyen Van An អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang បានឲ្យដឹងថា៖ “យើងអនុវត្តន៍សកម្មភាពនេះតាំងពីមុនចូលឆ្នាំថ្មី ហើយទីក្រុងក៏ថែមទាំងផ្តល់អំណោយដល់ប្រធានភូមិសង្កាត់ លេខាសាខាបក្ស អនុប្រធាន ប្រធានគណៈ កម្មាធិការជួរមុខ ... ដោយមានអំណោយពី ៣០០.០០០ ទៅ ៥០០.០០០ ដុង។ ចំណែកឯអំណោយរបស់លោកប្រធានរដ្ឋ គឺមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ច សហការជាមួយមូលដ្ឋាន ដើម្បីនាំយកអំណោយទាំងនេះ ជូនអ្នកទទួលផលគោលនយោបាយមុនបុណ្យតេត”៕

ប្រតិកម្មទៅវិញ