និស្សិតទៅទស្សនានិងសិក្សាអំពីឯកសារនៅលើឧបករណ៍កុំព្យួទ័រនៅឯពិព័រណ៍នេះ។ (រូបថត៖ VNA) |
ការតាំងពិព័រណ៍នេះគឺជាសកម្មភាពនៃការផ្សព្វផ្សាយព័ត៌មាននិងឃោសនាអំពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa តាមរយៈឯកសារ ផែនទី រូបភាព និងវត្ថុ។ ការតាំងពិព័រណ៍នេះបានណែនាំដល់សាធារណៈជននូវឯកសារ ឯកសារបោះពុម្ពផ្សាយ និងផែនទីដែល ត្រូវបានប្រមូលពីប្រភពឯកសាររបស់អ្នកស្រាវ ជ្រាវ និងអ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេសផងដែរ។
តាមរយៈនោះបានបញ្ជាក់ពីគោលជំហរ សុចរិតរបស់វៀត ណាម លើកកំពស់ស្មារតីសាមគ្គីភាព និងស្មារតីទទួលខុសត្រូវរបស់ប្រជាជនជាពិសេសគឺសម្រាប់ជំនាន់យុវជនវ័យជំទង់ កូនសិស្ស និងនិស្សិត ក្នុងបុព្វហេតុ ការពារអធិបតេយ្យភាពលើដែនកោះសមុទ្ររបស់មាតុភូមិផងដែរ។ ការតាំងពិព័រណ៍នេះធ្វើឡើងរហូតដល់ដំណាច់ថ្ងៃទី ៤ ខែវិច្ឆិកា៕