ទីក្រុង Da Nang ចលនាគ្រប់កម្លាំងបោសសម្អាតអនាម័យទទួលស្វាគមន៍សប្ដាហ៍ ជាន់ខ្ពស់ APEC

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២៨ តុលា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បាន រៀបចំពិធីបំផុសចលនាបោសសម្អាតទីក្រុងសំដៅជួយជ្រោមជ្រែងសប្ដាហ៍ជាន់ ខ្ពស់ APEC ២០១៧។
ទីក្រុង Da Nang ចលនាគ្រប់កម្លាំងបោសសម្អាតអនាម័យទទួលស្វាគមន៍សប្ដាហ៍ ជាន់ខ្ពស់ APEC - ảnh 1 ប្រជាជនទីក្រុង Da Nang ចូលរួមបោសសម្អាតបរិស្ថាន (រូបថត៖ VOV)


ក្រោយពីពិធីនេះ ប្រជាជនរាប់ពាន់នាក់ រួមជាមួយយុទ្ធជន នៃកម្លាំងប្រដាប់អាវុធនានាបានចូលរួមការបោសសម្អាតអនាម័យបរិស្ថាន។ លោក Nguyen Ngoc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានឲ្យដឹងថា៖

        “ទីក្រុងបំផុសចលនានេះគឺសំដៅអំពាវនាវឲ្យសហគមន៍ អង្គការ និង ប្រជាជនក្នុងទូទាំងទីក្រុងចូលរួម នាំមកនូវបរិស្ថានបៃតង ស្អាត ល្អ សំរាប់ ទីក្រុង”៕

ប្រតិកម្មទៅវិញ