ទីក្រុង Can Tho មានបំណងចង់សហការជាមួយសហភាពអឺរ៉ុបលើច្រើនវិស័យ

Chia sẻ

(VOVWORLD) - ដោយមានទិសដៅនិងយន្តការជាក់ស្តែងនាពេលខាងមុខ ទីក្រុង Can Tho មានបំណងចង់សហការជាមួយ EU លើវិស័យកែច្នៃ ផលិតកម្ម ប្រើប្រាស់ផលិតផលកសិកម្ម និងអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម អប់រំ បណ្តុះបណ្តាល និងសុខាភិបាល។

ទីក្រុង Can Tho មានបំណងចង់សហការជាមួយសហភាពអឺរ៉ុបលើច្រើនវិស័យ - ảnh 1ទិដ្ឋភាពនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូសហភាពអឺរ៉ុបនៅទីក្រុង Can Tho  (រូបថត៖ Ngoc Thien/TTXVN)

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Tran Viet Truong បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម នាថ្ងៃទី ២២ មិនា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅទីក្រុង Can Tho និងណ្តាខេត្តដីសណ្ដទន្លេ Cuu Long។  លោក Tran Viet Truong បាននិយាយថា Can Tho កំពុងបង្កើតផែនការអភិវឌ្ឍន៍រួមសម្រាប់ Can Tho ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ហើយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គម  អប់រំ បណ្តុះបណ្តាល ថែទាំសុខភាព ភស្តុភារ ការពារជាតិ និងសន្តិសុខ។ ដោយមានទិសដៅនិងយន្តការជាក់ស្តែងនាពេលខាងមុខ ទីក្រុង Can Tho មានបំណងចង់សហការជាមួយ EU លើវិស័យកែច្នៃ ផលិតកម្ម ប្រើប្រាស់ផលិតផលកសិកម្ម និងអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម អប់រំ បណ្តុះបណ្តាល និងសុខាភិបាល។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប លោក Giorgio Aliberti បានមានបំណងចង់ស្វែងយល់អំពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគលើវិស័យសេដ្ឋកិច្ច សង្គម និងកសិកម្មជាមួយទីក្រុង Can Tho ក៏ដូចជាតំបន់ដីសណ្ដទន្លេ Cuu Long។ បណ្តាប្រទេសសហភាពអឺរ៉ុបចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការអនុវត្តគម្រោងគាំទ្រការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅក្នុងតំបន់។ យោងតាមលោកឯកអគ្គរដ្ឋទូត Giorgio Aliberti នេះគឺជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីនានា ក៏ដូចជាកម្មវិធីពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតនៅខេត្ត Can Tho និងតំបន់ដីសណ្ដទន្លេ Cuu Long៕

ប្រតិកម្មទៅវិញ