![ទីក្រុង Can Tho ផ្សព្វផ្សាយវិនិយោគនៅបែលហ្ស៊ីក - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_02_21/can_tho vietnamplus.jpg) |
ទីក្រុង Can Tho ផ្សព្វផ្សាយវិនិយោគនៅបែលហ្ស៊ីក (vietnamplus.vn) |
Vovworld-ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មទីក្រុង Can Tho ដឹកនាំដោយអនុប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុងលោក Vo Thanh Thong បានទៅបំពេញទស្សនកិច្ច
នៅព្រះរាជាណាចក្របែលហ្ស៊ីកចាប់ពីថ្ងៃទី២០ដល់២៤កុម្ភៈនៅទីស្ដីការស្ថានទូត
វៀតណាមប្រចាំនៅបែលហ្ស៊ីកសំដៅផ្សព្វផ្សាយអំពីសក្ដានុភាពរបស់ Can Tho ដើម្បីទាក់ទាញវិនិយោគ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ីកនិង
Luxembourg លោក Pham Sanh Chau បានសង្កត់ធ្ងន់ថា នេះជាឱកាសដើម្បីជួយទីក្រុង
Can Tho និយាយដោយឡែកនិងវៀតណាមនិយាយរួមឧទ្ទេសនាមនិងស្វែងរកឱកាស
សហប្រតិបត្តិការវិនិយោគពីអង្គភាពអាជីវកម្មបែលហ្ស៊ីកក្នុងកាលៈទេសៈវិនិយោគិន
បែលហ្ស៊ីកកំពុងយកចិត្តទុកដាក់ដល់ទីផ្សារដំបន់វាលទំនាបទន្លេ Cuu Long។
ក្នុងឱកាសនេះដែរគណៈប្រតិភូបានធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Flanders ខាង
កើត ដើម្បីត្រៀមរៀបចំឲ្យផ្សារណាត់ Accenta ឆ្នាំ២០១៤ ដែលនឹងប្រព្រឹត្តទៅនាខែ
កញ្ញាខាងមុខនៅទីក្រុង Gent ក្នុងនោះ Can Tho ជាភ្ញៀវអញ្ចើញកត្តិយសជាមួយ
បរិវេណតាំងបង្ហាញធំបំផុតនៃផ្សារណាត់ មានទំហ៊ំ១ពាន់ម៉ែត្រក្រឡា៕