ទីក្រុង Can Tho ប្រគល់អំណោយជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - កញ្ចប់អំណោយនីមួយៗមានតម្លៃជាង១លានដុង រួមមានសាច់ប្រាក់ ទំនិញចាំបាច់ដូចជា មីកញ្ចប់ អង្ករ ស៊ុត បន្លែដែលត្រូវបានឧបត្ថម្ភដោយសប្បុរសជន។
ទីក្រុង Can Tho ប្រគល់អំណោយជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩ - ảnh 1និស្សិតកម្ពុជានៅទីក្រុង Can Tho ទទួលអំណោយឧបត្ថម្ភ។ (រូបថត៖ baocantho.com.vn)
នារសៀលថ្ងៃទី៨ ខែកញ្ញា សម្ព័ន្ធសមាគមន៍អង្គការមិត្តភាពទីក្រុង Can Tho សមាគមន៍មិត្តភាពវៀតណាម-កម្ពុជា សហការជាមួយសម្ព័ន្ធយុវជនទីក្រុង Can Tho បានរៀបចំការប្រគល់អំណោយឧបត្ថម្ភដល់និស្សិតកម្ពុជាចំនួន១៧នាក់ដែលកំពុងរស់នៅនិងសិក្សារៀនសូត្រលើភូមិសាស្ត្រទីក្រុង ដែលទទួលរងផលប៉ះពាល់ដោយជម្ងឺ រាតត្បាតកូវីដ ១៩។ កញ្ចប់អំណោយនីមួយៗមានតម្លៃជាង១លានដុង រួមមានសាច់ ប្រាក់ ទំនិញចាំបាច់ដូចជា មីកញ្ចប់ អង្ករ ស៊ុត បន្លែដែលត្រូវបានឧបត្ថម្ភដោយ សប្បុរសជន។
តាមលោកស្រី Le Thi Thanh Giang ប្រធានសម្ព័ន្ធសមាគមន៍អង្គភាពមិត្តភាព ទីក្រុង Can Tho ឲ្យដឹងថា ជារៀងរាល់ឆ្នាំ សម្ព័ន្ធសមាគមន៍តែងតែរៀបចំពិធីជួបជុំ ជាមួយសិស្សនុសិស្ស និស្សិតកម្ពុជាលើភូមិសាស្ត្រដើម្បីប្រគល់អំណោយក្នុងឱកាស ពិធីបុណ្យទាននានា។ ប៉ុន្តែ ឆ្នាំនេះត្រូវរឹតត្បិតសកម្មភាពយ៉ាងដូច្នេះ ដោយសារការផ្ទុះ រាលដាលនៃជម្ងឺរាតត្បាត ហើយជំនួសដោយផែនការប្រគល់អំណោយជាទំនិញ ចាំបាច់ដល់សិស្សានុសិស្ស និស្សិតកម្ពុជាវិញ៕

ប្រតិកម្មទៅវិញ