គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជំនួយឧបត្ថម្ភគាំទ្រការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ពីស្ថានទូតថៃ (រូបថត៖ dangcongsan.vn) |
ការគាំទ្រនេះត្រូវបានរៃអង្គាសពី ក្រុមបេសកកម្មថៃប្រចាំវៀតណាម ក្លឹបធុរជនថៃ (តំបន់ភាគខាងជើង) អង្គ ភាពអាជីវកម្មថៃនិងសហគមន៍នៅវៀតណាម។ ថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់លោកឯកអគ្គរដ្ឋទូតនិងអង្គភាពអាជីវកម្មថៃនៅវៀតណាម លោក Tran Thanh Man បានអបអរ សាទរជោគជ័យដំបូងនានារបស់ប្រទេសថៃក្នុងការងារបង្ការទប់ស្កាត់ជំងឺ ឆ្លង Covid-19 ដែលបានរួមដៃជាមួយប្រទេសអាស៊ានដទៃ រុញថយក្រោយ ជំងឺឆ្លង ស្ដារសកម្មភាពផលិតកម្មអាជីវកម្មនិងពាណិជ្ជកម្មឡើងវិញរវាង ប្រទេសនានាក្នុងតំបន់។
គួរបញ្ជាក់ថា ក្រោយរយៈពេល៤០ថ្ងៃដែលគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបំផុសចលនា “ប្រជាជនទាំងមូលចូលរួមគាំទ្រ ការងារបង្ការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19” មក បណ្ដាស្ថាប័ន អង្គភាព អង្គការ អង្គភាពអាជីវកម្ម បុគ្គល និងអាណិកជនយ៉ាងច្រើនកុះករបានគាំទ្រ ចុះបញ្ជីគាំទ្រជាទឹកប្រាក់និងសម្ភារៈក្នុងតម្លៃឡើងដល់ទៅ១៩០០ពាន់លានដុង (ជាង៨០,៨លានដុល្លាអាមេរិក)៕