ទឹកប្រាក់ជាង ៣៧០ ពាន់លានដុងត្រូវបានចំណាយលើការប្រគល់អំណោយបុណ្យ តេតសំពះព្រះខែដល់កុមារចំនួន ៦ លាននាក់នៅទូទាំងប្រទេស

Chia sẻ
(VOVWORLD) - កុមារជិត ៦លាននាក់ ត្រូវបានជូនអំណោយ (រួម មានអាហារូបករណ៍ នំ ស្ករគ្រាប់ ទឹកដោះគោ សៀវភៅ សម្លៀកបំពាក់ កង់...) ក្នុង ឱកាសបុណ្យតេតសំពះព្រះខែ ដោយមានតម្លៃសរុបជាង ៣៧០ ពាន់លានដុង (ជាង ១៥,២ លានដុល្លារអាមេរិក)។ 
ទឹកប្រាក់ជាង ៣៧០ ពាន់លានដុងត្រូវបានចំណាយលើការប្រគល់អំណោយបុណ្យ តេតសំពះព្រះខែដល់កុមារចំនួន ៦ លាននាក់នៅទូទាំងប្រទេស - ảnh 1ក្រុមការងាររបស់លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ប្រគល់ជូនកង់ដល់សិស្សក្រីក្រដែលជំនះលើការលំបាក និងទទួលបានលទ្ធផលសិក្សាល្អនៅស្រុក Ea H'leo ខេត្ត Dak Lak។
(រូបថត៖ VOV)
នាយកដ្ឋានកុមារ ចំណុះក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម នៅថ្ងៃទី ២៩ កញ្ញា បានឲ្យដឹងថា កុមារជិត ៦លាននាក់ ត្រូវបានជូនអំណោយ (រួម មានអាហារូបករណ៍ នំ ស្ករគ្រាប់ ទឹកដោះគោ សៀវភៅ សម្លៀកបំពាក់ កង់...) ក្នុង ឱកាសបុណ្យតេតសំពះព្រះខែ ដោយមានតម្លៃសរុបជាង ៣៧០ ពាន់លានដុង (ជាង ១៥,២ លានដុល្លារអាមេរិក)។ ក្នុងនោះ ការរួមវិភាគទានសង្គមស្រូបយកចំនួន ៩៥%។ មូលនិធិគាំពារកុមារវៀតណាមបានកៀងគរ និងឧបត្ថម្ភកុមារជិត ២៣ ពាន់នាក់ ដោយ ចំនួនទឹកប្រាក់សរុបជាង ២០ ពាន់លានដុង (ប្រហែល ៨៤០ ពាន់ដុល្លារ) ក្នុងឱកាស បុណ្យតេតសំពះព្រះខែ និងឆ្នាំសិក្សាថ្មី ២០២៣-២០២៤។
មូលដ្ឋានមួយចំនួនបានផ្សារភ្ជាប់តម្លៃប្រពៃណីនៃបុណ្យសំពះព្រះខែនិងអត្ថន័យប្រពៃណីនៃបុណ្យតេតសម្រាប់កុមារ ជាមួយនឹងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ និងផលិតផលវប្បធម៌ ក៏ដូចជាម្ហូបអាហារប្រចាំស្រុក។ តាមនោះ រួមចំណែក ឧទ្ទេសនាមនិងផ្សព្វផ្សាយវប្បធម៌វៀតណាមដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ