នីវ៉ូទឹកទន្លេឡើងខ្ពស់នៅខេត្តត្បូងឃ្មុំ (រូបថតៈ៖ វិទ្យុសម្លេងវៀតណាម) |
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ដោយសាររងឥទ្ធិពលនៃព្យុះ ដែលអូសបន្លាយនោះ នីវ៉ូទឹកទន្លេមេគង្គនៅខេត្ត ក្រុងជាច្រើននៅកម្ពុជាបានកើនឡើងជិតដល់កម្រិតប្រកាសអាសន្ន។
នាបច្ចុប្បន្ននេះ នីវ៉ូទឹកទន្លេមេគង្គ ដែលហូរកាត់ខេត្ត ស្ទឹងត្រែងបានឡើងដល់ ១០,៥ ម៉ែត្រ ពោលគឺទៀងជាង ២០ សង់ទីម៉ែត្រ បើប្រៀបធៀបនឹងកម្រិតប្រកាសអាសន្នជាបន្ទាន់។ នៅខេត្ត ក្រចេះទឹកទន្លេបានហក់ឡើងដល់ ២១ ម៉ែត្រ ហើយកម្រិតប្រកាសអាសន្នជាបន្ទាន់គឺ ២២ ម៉ែត្រ។ នីវ៉ូទឹកនៅខេត្ត កំពង់ចាមបានឡើងដល់ ១៣,៥ ម៉ែត្រ ហើយកម្រិតប្រកាសអាសន្នគឺ ១,៧ ម៉ែត្រ។ រដ្ឋអំណាចខេត្ត ក្រុងទាំងនេះបានចេញសេចក្ដីប្រកាសដោយអំពាវនាវដល់អ្នកនេសាទ នៅតាមដងទន្លេត្រូវប្រុងប្រយ័ត្ននៅពេលនីវ៉ូ ទឹកឡើងដល់កម្រិតគ្រោះថ្នាក់។
សូមបញ្ជា់ថា នីវ៉ូទឹកទន្លេមេគង្គកើនឡើង ក៏បង្កឲ្យមានការខូចខាតជាបឋមនៅខេត្ត ក្រុងមួយចំនួនៅកម្ពុជាផងដែរ៕