|
ទាក់ទាញអង្គភាពអាជីវកម្មជប៉ុនវិនិយោគចូលមកវៀតណាម (baocongthuong.com.vn) |
Vovworld-សិក្ខាសាលា “M&A នៅវៀតណាម៖កំលាំងទាក់ទាញពីទីផ្សារ
ជប៉ុន” ត្រូវបានរៀបចំនាថ្ងៃទី១២វិច្ឆិកានៅទីក្រុងតូក្យូ-ជប៉ុន។ នេះជាសកម្មភាព
ស្ថិតក្នុងចំណោមព្រឹត្តិការណ៍រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងមិត្ត
ភាពវៀតណាម-ជប៉ុន ជាមួយគោលដៅជំរុញអង្គភាពអាជីវកម្មជប៉ុនវិនិយោគ
ចូលមកវៀតណាមក្រោមរបៀបរួមទុនវិនិយោគ (M&A) ចូលក្នុងអង្គភាព
អាជីវកម្មមានសក្ដានុភាព។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan Xuan
Hung បានឲ្យដឹងថា៖ រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មជប៉ុនវិនិយោគចូលមកនៅវៀតណាម។
នៅសិក្ខាសាលា បណ្ដាវាគ្មិន ភ្ញៀវអញ្ជើញវៀតណាមនិងជប៉ុនបានចែ
ករំលែកបទពិសោធន៍ក្នុងសកម្មភាពអាជីវកម្មក៏ដូចជាការជ្រើសរើសដៃគូរ៕