បុគ្គលិកអនាម័យសម្អាតតំបន់មួយក្នុងទីក្រុង Derna នៅថ្ងៃទី ១៧ ខែកញ្ញា។ រូបថត៖ រ៉យទ័រ |
ប្រជាជនប្រហែល ៣០.០០០ នាក់កំពុងប្រឈមមុខនឹងភាពអនាថា ត្រូវការទឹកស្អាត ស្បៀងអាហារ និងសម្ភារៈចាំបាច់ ក្នុងបរិបទដែលមានការកើនឡើងនៃហានិភ័យជំងឺរាគរូស អាសន្នរោគ ខ្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភ។ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ី (UNSMIL) បានឲ្យដឹងថា ក្រុមការងារមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៩ បានមកដល់ទីក្រុង Derna ដើម្បីផ្តល់ជំនួយនិងជួយឧបត្ថម្ភអ្នកដែលរងផលប៉ះពាល់។ ទោះជាយ៉ាងណាក៏ដោយ កំពុងមានហានិភ័យនៃការផ្ទុះឡើងនៃជំងឺ ដោយសារប្រភពទឹកកខ្វក់និងបរិស្ថានគ្មានអនាម័យ។
ទឹកជំនន់បន្ទាប់ពីព្យុះ Daniel បានបោកបក់នៅប្រទេសលីប៊ីកាលពីថ្ងៃទី ១០ ខែកញ្ញា ធ្វើឱ្យមនុស្សជាង ២0.000 នាក់បានស្លាប់ឬបាត់ខ្លួន។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អង្គការរបស់អង្គការសហប្រជាជាតិ រួមទាំងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបញ្ជូនក្រុមការងារទៅទីក្រុង Derna និងតំបន់ជុំវិញដើម្បីជួយអ្នកនៅរស់រានមានជីវិត៕