|
ថៃសង្ស័យមនុស្សចំនួន ១០ នាក់ដែលចូលរួមក្នុងការវាយប្រហារដោយ គ្រាប់បែកនៅបាងកក (Image: VNA) |
(VOVworld) - នាថ្ងៃទី ៣០ សីហា ប៉ូលីសថៃបានឲ្យដឹងថា៖ មនុស្សចំនួន ១០
នាក់ត្រូវបានសង្ស័យឈរនៅខាងក្រោយការវាយប្រាហារដោយគ្រាប់បែកទៅ
លើ វិហារ Erawan នៅរាជធានីបាងកក នាថ្ងៃទី ១៧ សីហា ដែលធ្វើឲ្យមនុស្ស
ចំនួន ២០ នាក់ត្រូវស្លាប់និង ១២៥ នាក់ទៀតរងរបួស។ នាបច្ចុប្បន្ន សមត្ថកិច្ចថៃ
កំពុងធ្វើការស៊ើបអង្គេតមុខសញ្ញាដែលត្រូវបានចាត់ទុកជាជនជាតិទួរគីមួយ
នាក់។ ជនសង្ស័យត្រូវបានចាប់ឃុំខ្លួននាថ្ងៃទី ២៩ សីហា ក្នុងផ្ទះមួយនៅជាយ
រាជធានីបាងកក។ មេប៉ូលីសថៃ លោក Somyot Poompanmoung បានចាត់តុក
ថា៖ ហេតុផលដំណើរការវាយប្រហារដោយគ្រាប់បែកនេះគឺសំដៅសងសឹកការ
ដែលសមត្ថកិច្ចថៃបានបណ្តេញចេញជនអន្តោប្រវេសខុសច្បាប់ជាជនជាតិ
Uyghur មកពីចិនចំនួន ១ រយនាក់ នាខែកក្កដាកន្លងទៅ៕