ថៃមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យថាមពល

Chia sẻ
(VOVWORLD) - ឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា រដ្ឋាភិបាល វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះគម្រោងវិនិយោគរបស់សហគ្រាសថៃនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ថាមពលស្អាត។ 
ថៃមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យថាមពល - ảnh 1ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Supattanapong Punmeechaow បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម លោក Phan Chi Thanh នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១ ខែកក្កដា (រូបថត៖ VOV)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅប្រទេសថៃ លោក Phan Chi Thanh នាថ្ងៃទី ១ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Supattanapong Punmeechaow បានស្នើឱ្យភាគីទាំងពីររៀបចំវេទិកាថាមពលលើកទី ២ នៅប្រទេសថៃក្នុងខែសីហា សំដៅនាំកិច្ចសហប្រតិបត្តិការថាមពលទ្វេភាគីទៅកាន់ដំណាក់កាលថ្មីមួយ។ ឧបនាយករដ្ឋមន្ត្រី - រដ្ឋមន្ត្រីក្រសួងថាមពល លោក Supattanapong Punmeechaow បានអះអាងថា នឹងបន្តជួយឧបត្ថម្ភធុរកិច្ចថៃក្នុងការវិនិយោគបន្ថែមទៀតនៅក្នុងទីផ្សារថាមពលវៀតណាម ជាពិសេសថាមពលស្អាត និងចែករំលែកបទពិសោធន៍របស់ប្រទេសថៃក្នុងការអភិវឌ្ឍទីផ្សារ និងជំរុញការវិនិយោគក្នុងវិស័យថាមពល។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះគម្រោងវិនិយោគរបស់សហគ្រាសថៃនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ថាមពលស្អាត។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា វេទិកាថាមពលថៃ-វៀតណាមលើកទី២ នឹងក្លាយជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការថាមពល និងការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះជួយដោះស្រាយការលំបាកនានាដែលភាគីទាំងពីរកំពុងជួបប្រទះនៅពេលអនុវត្តន៍រាល់គម្រោង៕

ប្រតិកម្មទៅវិញ