ថៃបើកទ្វាទីផ្សារពលកម្មចំពោះវៀតណាម

Chia sẻ
(VOVworld) – ថៃកំពុងពន្លឿងបើកទ្វាទីផ្សារពលកម្មចំពោះពលកររបស់វៀតណាម។

ថៃបើកទ្វាទីផ្សារពលកម្មចំពោះវៀតណាម - ảnh 1
ថៃបើកទ្វាទីផ្សារពលកម្មចំពោះវៀតណាម (Image: VOV)

(VOVworld) – ថៃកំពុងពន្លឿងបើកទ្វាទីផ្សារពលកម្មចំពោះពលកររបស់វៀតណាម។ ថ្លែងមតិលើវិទ្យុសម្លេងជាតិថៃនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha បានឲ្យដឹងថា៖ ប្រទេសនេះនឹងខ្វះខាត់ពលករចំនួន ៦០ ដល់ ៧០ ពាន់ នាក់ ក្នុងពេលចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នាដើមឆ្នាំ ២០១៦ និងថៃ កំពុងជំរុញយ៉ាងខ្លាំងការពិនិត្យមើលការទទួលពលករវៀតណាមទៅធ្វើការនៅប្រទេស
នេះសំដៅឆ្លើយតបនឹងតម្រូវការពោលខាងលើ។ តាមគំរោង ថៃជំរុញការចុះហត្ថ លេខាលើអនុស្សារណៈយោគយល់គ្នា (MoU)  សហប្រតិបត្តិការលើវិស័យពលកម្ម
ជាមួយវៀតណាម ព្រមទាំង ធ្វើវិសោធនកម្មបណ្ដាអនុស្សារណៈយោគយល់គ្នាសហ ប្រតិបត្តិកាលើវិស័យពលកម្មដែលមានស្រាប់ជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា សំដៅសមស្របជាមួយការផ្លាស់ប្តូរនៃស្ថានភាពគោលនយោបាយសេដ្ឋកិច្ចនិង
សង្គមនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ