ថ្នាក់ដឹកនាំឥណ្ឌា - ចិនពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែតុលា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងប្រធានរដ្ឋចិនលោក ស៊ីជីនពីង បានជួបពិភាក្សាគ្នាអំពីបញ្ហាអន្តរជាតិនិងតំបន់ក៏ដូចជាបញ្ហាផ្សេងទៀតដែលយកចិត្តទុកដាក់ដូចគ្នានៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលក្រៅផ្លូវការលើកទី ២ នៅទីរួមខេត្ត Mahabalipuram (រដ្ឋ Tamil Nadu) ភាគខាងត្បូងប្រទេសឥណ្ឌា)។
ថ្នាក់ដឹកនាំឥណ្ឌា - ចិនពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី - ảnh 1 នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi  និងប្រធានរដ្ឋចិនលោក ស៊ីជីនពីង (រូបថត៖ AFP/TTXVN) 

មុននោះ នាយប់ថ្ងៃទី ១១ ខែតុលា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi  និងប្រធានរដ្ឋចិនលោក ស៊ីជីនពីង បានពិភាក្សាគ្នាក្នុងរយៈពេលជាង ២ ម៉ោង ហើយថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រនិងពាណិជ្ជកម្មរវាងឥណ្ឌាខាងត្បូង ជាពិសេសរវាងតំបន់ Tamil Nadu និងតំបន់ឆ្នេរ       សមុទ្រខាងកើតនៃប្រទេសចិន (ខេត្ត Fujian) ។ ក្រៅពីនេះភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពីចក្ខុវិស័យជាតិរបស់ខ្លួន ក៏ដូចជាអាទិភាពសម្រាប់ការគ្រប់គ្រងប្រទេសជាតិផងដែរ។ ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់លើវិស័យវិនិយោគដែលប្រទេសទាំងពីរបានលើកទឹកចិត្ត និងរបៀបរបបក្នុងការបង្កើនបរិមាណ ក៏ដូចជាតម្លៃពាណិជ្ជកម្ម  ឱនភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មគ្មានតុល្យភាពផងដែរ៕

ប្រតិកម្មទៅវិញ