នៅក្នុងវេទិកាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “ កិច្ចសន្ទនាជាន់ខ្ពស់ស្តីពីស្បៀងអាហារនៅអាហ្រ្វិក” ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាហ្វ្រិក (AfDB) និងមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) ថ្នាក់ដឹកនាំបានឲ្យដឹងថានឹងលុបបំបាត់ចោលគ្រោះអត់ឃ្លានបាន ប្រសិនបើប្រព័ន្ធកសិកម្មត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ហិរញ្ញវត្ថុ ធារាសាស្រ្ត និងកែលម្អការគ្រប់គ្រងក្រោយពីការប្រមូលផល។
លោក Gilbert Houngbo ប្រធាន IFAD បានអំពាវនាវឲ្យបណ្តាប្រទេសអាហ្វ្រិក ផ្តល់អាទិភាពក្នុងការកៀរគរធនធានក្នុងស្រុក ព្រមទាំងកែលម្អវីធីប្រើប្រាស់ដីធ្លីនិងដាំដុះប្រភេទដើមឈើដែលមានភាពធន់នឹងអាកាសធាតុ ដើម្បីបញ្ចប់បញ្ហាអត់ឃ្លានតែម្តង។ លោកក៏បានក្រើនរំលឹកថា វិស័យឯកជនក្នុងមូលដ្ឋាន អាចជួយកាត់បន្ថយគម្លាតហិរញ្ញវត្ថុ ដែលធ្លាប់បានធ្វើឱ្យយឺតយ៉ាវដល់ការផ្លាស់ប្តូរវិស័យកសិកម្មនៅអាហ្វ្រិក៕