ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទបានឲ្យដឹងថាភាពខុសគ្នានៅតែមានហើយភាគីទាំងពីរនឹងបន្តចរចាដើម្បីដោះស្រាយផងដែរ។ ហេតុដូច្នេះប្រធានក្រុមចរចារត្រូវបន្តជួបប្រជុំគ្នានៅថ្ងៃទី ៦ ធ្នូ។ លោកស្រី Ursula von de Layen និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនៅយប់ថ្ងៃទី ៧ ខែធ្នូ។
សេចក្តីប្រកាសបានបញ្ជាក់ថាកិច្ចព្រមព្រៀងនឹងមិនអាចទៅរួចទេប្រសិនបើការខ្វែងគំនិតគ្នានាពេលបច្ចុប្បន្នមិនអាចត្រូវបានដោះស្រាយ។ បច្ចុប្បន្ននេះការខ្វែងគំនិតគ្នារវាងទីក្រុងឡុងដ៍និងប៊្រុចសែលនៅតែផ្តោតលើវិស័យធ្វើនេសាទនិងបទប្បញ្ញត្តិក្នុងការដោះស្រាយជំលោះ៕