ថ្នាក់ដឹកនាំអាមេរិកនិងទួរគីអំពាវនាវឲ្យភាគីទាក់ទិននានាអត់ធ្មត់ក្នុងវិបត្តិ ការទូតនៅឈូងសមុទ្រពែក្យ |
(VOVworld) – នាថ្ងៃទី ៣០ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចរចារតាមទូរស័ព្ទជាមួយសមភាគីទួរគី លោក Recep Tayyip Erdogan ដើម្បីពិភាក្សាអំពីការខ្វែងគំនិតរវាង Qatar និងបណ្ដាប្រទេសអារ៉ាប់ជិតខាងនៅ តំបន់ឈូងសមុទ្រពែក្យ។ ក្នុងការចរចារនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ភាពតានតឹងនាបច្ចុប្បន្ននៅតំបន់ឈូងសមុទ្រពែក្យត្រូវបន្ធូស្រាលដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់។ អ្នកប្រមុខសេតវិមានបានសង្កត់ធ្ងន់ថា៖ ប្រទេសសម្ព័ន្ធ មិត្តទាំងឡាយនិងដៃគូគប្បីបង្កើនរាល់ការខំប្រឹងប្រែងប្រឆាំងនឹងលទ្ធិភេរវកម្ម និងគំនិតជ្រុលនិយម។ នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិ Qatar លោក Khaled bin Mohammed al-Attiyah បានទៅបំពេញទស្សនកិច្ចនៅទួរគី ហើយជួបចរចារ ជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ លោក Fikri Isik នៅរដ្ឋធានី Ankara។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីការពារជាតិទួរគីលោក Fikri Isik បានអះអាងថា៖ បញ្ហា បច្ចុប្បន្នរវាងប្រទេសឈូងសមុទ្រពែក្យជិតខាងត្រូវដោះស្រាយដោយឈរលើ ការសន្ទនានិងការគោរពផលប្រយោជន៍របស់ Qatar៕