ថ្នាក់ដឹកនាំអាមេរិកនិងជប៉ុនលើកកំពស់ស្មារតីសម្រុះសម្រួល

Chia sẻ
(VOVworld) – នាថ្ងៃទី​ ២៧ ធ្នូ​ នាយករដ្ឋមន្ត្រីជប៉ុន លោក
 Shinzo Abe បានមានជំនួបដែលពោរពេញទៅដោយ
លក្ខណៈនិមិត្តរូបជាមួយប្រធានាធិបតី អាមេរិក លោក
Barack Obama នៅ Hawaii អាមេរិក។ 
ថ្នាក់ដឹកនាំអាមេរិកនិងជប៉ុនលើកកំពស់ស្មារតីសម្រុះសម្រួល - ảnh 1
ថ្នាក់ដឹកនាំអាមេរិកនិងជប៉ុនលើកកំពស់ស្មារតីសម្រុះសម្រួល (VNA)


(VOVworld) – នាថ្ងៃទី​ ២៧ ធ្នូ​ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានមាន
ជំនួបដែលពោរពេញទៅដោយលក្ខណៈនិមិត្តរូបជាមួយប្រធានាធិបតី អាមេរិក
លោក Barack Obama នៅ Hawaii អាមេរិក។ នេះគឺជាទីកន្លែងដែល បានកើត
មានឡើងការវាយប្រហារទៅលើកំពង់ផែរសមុទ្រ Pearl Harbor នាឆ្នាំ ១៩៤១ ក្នុង
សង្គ្រាមលោកទី ២។ នៅជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានរួម ជាមួយគ្នាផ្ញើ
សារអំពីកំលាំងនៃភាពសម្រុះសម្រួលហើយព្រមានអំពីគ្រោះអាសន្ន ជំលោះ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសម្តែងការរំលែកទុក្ខដ៍ ជ្រាលជ្រៅ
ចំពោះការខូចខាតនាអតីតកាល។ លោកបានសង្កត់ធ្ងន់ថា៖ នឹងមិន អនុញ្ញាត
ឲ្យទង្វើដ៏បង្ហូរឈាមនេះកើតមានម្តងទៀតឡើយហើយអះអាងថា៖ កំលាំងនៃ
ភាពសម្រុះសម្រួលបានផ្សាភ្ជាប់ប្រទេសមួយនិងប្រទេសមួយតាមរយៈស្មារតី
យោគយល់គ្នាទៅវិញទៅមក។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក លោក
Barack Obama  បានស្វាគមន៍ដំណើរទស្សនកិច្ចមិត្តភាពរបស់នាយករដ្ឋមន្ត្រី
ជប៉ុន លោក Shinzo Abe។​ អ្នកប្រមុខសេតវិមានបានសម្តែងក្តីសង្ឃឹមថា៖
 ភាគីទាំងពីរនឹងរួមដៃផ្ញើសារគាំទ្រសន្តិភាពនិងជំនះពុះពារលើផលវិបាក
ដោយសង្គ្រាមក៏ដូចជាថ្កោលទោសគំនិតសងសឹកនូវជាសតិអារម្មណ៍ប្រកាន់
ជាតិសាសន៍និងរើសអើងផងដែរ៕ 

ប្រតិកម្មទៅវិញ