ប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖ AP) |
(VOVworld) – នាថ្ងៃទី៦ កញ្ញា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន សន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិនលោក Xi Jinping អំពីស្ថានភាពនៅឧប ទ្វីបកូរ៉េ។ លោក Trump ប្រកាសថា សកម្មភាពយោធាប្រឆាំងព្យុងយ៉ាងមិនម៉ែន ជាជម្រើសចម្បងរបស់វ៉ាស៊ីនតោនទេ។ រីឯប្រមុខដឹកនាំ ចិនលោក Xi Jinping ឲ្យដឹងថា ប្រទេសនេះរក្សាដដែលគោលជំហរដោះស្រាយបញ្ហា នុយក្លេអ៊ែររបស់ កូរ៉េខាងជើងដោយកិច្ចសន្ទនាហើយឆ្ពោះទៅរកសន្តិវិធី ព្រមទាំងអះអាងថា ប៉េកាំងនឹងព្យាយាមប្រដេញតាមដំណើរការដកសព្វាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ មុននោះ នាថ្ងៃទី៥ កញ្ញា ប្រធានាធិបតីលោក Donald Trump ក៏បានសន្ទនា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May និងនាយក រដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull អំពីករណីសាកល្បង នុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាងជើងដែរ។ ផ្លាស់ប្ដូរមតិជាមួយនាយករដ្ឋមន្រ្តី Theresa May ប្រធានា ធិបតីលោក Trump ឯកភាពលើការបន្តសហការគ្នាសំដៅបង្កើនសម្ពាធ ខាងការទូតនិងសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង។ ក្នុងពេលនោះ ប្រធានាធិបតី លោក Trump និងនាយករដ្ឋមន្រ្តីលោក Turnbull អះអាងថា ប្រទេសទាំង២នឹង បង្កើនការខំប្រឹងប្រែងរួមសំដៅដកសព្វាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ទាក់ទិនដល់បញ្ហាកូរ៉េខាងជើង នាថ្ងៃទី៦ កញ្ញា អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) បានចេញសេចក្ដីថ្លែងការណ៍ដោយអំពាវនាវឲ្យ ប្រទេសទាំងអស់បង្កើនបទដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាង តាមនោះបង្ខំឲ្យ ប្រទេសនេះបញ្ចប់សកម្មភាពសាកល្បងអាវុធនុយក្លេអ៊ែរ។ នាថ្ងៃដដែល អាមេរិក បានដាក់ពង្រាងសេចក្ដីសំរេចចិត្តជូនក្រុមប្រឹក្សាអ.ស.ប ក្នុងនោះអំពាវនាវឲ្យ ដាក់បទហុមព័ទ្ធប្រេងឧស្ម័នទៅលើកូរ៉េខាងជើង ហាមឃាត់ប្រទេសនេះនាំចេញ ទំនិញតម្បាញកាត់ដេរ ហាមឃាត់ការប្រើប្រាស់ពលករកូរ៉េខាងជើងនៅ ឯបរទេស បង្កកទ្រព្យសម្បត្តិក៏ដូចជាហាមឃាត់ការធ្វើដំណើរចំពោះមេដឹកនាំ ប្រទេសនេះលោក Kim Jong Un ផងដែរ៕