|
ថ្នាក់ដឹកនាំអគ្គស្នងការនយោបាយវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសិល្បៈកង
យោធពលខេមរភូមិន្ទ (Image: qdnd.vn) |
(VOVworld) – ក្នុងពិធីទទួលជួបសន្ទនាដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៨
តុលា នៅទីក្រុងហាណូយ អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជន
វៀតណាម ឧត្តមសេនីយ៍ទោ Nguyen Trong Nghia បានសា្វគមគណៈប្រតិភូសិល្បៈ
កង យោធពលខេមរភូមិន្ទដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម
ព្រមទាំង អះអាងថា៖ វត្តមានរបស់គណៈប្រតិភូសិល្បៈកម្ពុជានៅវៀតណាមលើន
នេះមិនត្រឹម តែឧទ្ទេសនាមអំពីអត្តសញ្ញាណវិសេសវិសាលរបស់វប្បធម៌កម្ពុជា
ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកពង្រឹងចំណងសាមគ្គីមិត្តភាពប្រពៃណីរវាងកង
ទ័ពនិងប្រជាជននៃ ប្រទេសទាំង ២ វៀតណាម-កម្ពុជាភាតរៈទៀតផង។ តាង
នាមថ្នាក់ដឹកនាំរបស់គណៈប្រតិភូសិល្បៈកងយោធពលខេមរភូមិន្ទ ឧត្តសេនីយ៍ទោ
ម៉ៅ ផល្លា បានថ្លែងអំណរគុណការទទួលជួបសន្ទនាដ៏មហាឡារឹករបស់អគ្គស្នង
ការនយោបាយកងទ័ពប្រជាជនវៀតណាមដែលបានលែទុកសំរាប់គណៈប្រតិភូ
សិល្បៈកម្ពុជាក្នុងរយៈពេលស្នាក់នៅវៀតណាម។ ទន្ទឹមនឹងនោះ ឧត្តសេនីយ៍ទោ
ម៉ៅ ផលឡា បានអះអាងថា៖ ក្នុងរយៈពេល បង្កើតនិងអភិវឌ្ឍន៍របស់ខ្លួនដោយសារ
មានការជួយឧបត្ថម្ភពីវៀតណាមគណៈប្រតិភូសិល្បៈកងយោធពលខេមរភូមិន្ទ
ទទួលបានជោគជ័យជាច្រើននៅក្នុងនិងក្រៅប្រេស៕