មេដឹកនាំសហភាពអ៊ឺរ៉ុបក្នុងកិច្ចប្រជុំកំពូលសហភាពអ៊ឺរ៉ុបស្តីពីផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺ COVID-19 នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិកនៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២០ (រូបថតៈ AFP / TTXVN) |
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានលើកឡើងសំណើចុងក្រោយស្តីពីផែនការស្តារសេដ្ឋកិច្ចឡើងវិញដោយមានទឹកប្រាក់ចំនួន ៧៥០ ពាន់លានអឺរ៉ូក្នុងបរិបទដែលមានក្តីព្រួយបារម្ភថា កិច្ចប្រជុំនេះនឹងដួលរលំដោយមិនបានឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយនោះឡើយ។
ហេតុដូច្នោះ លោក Charles Michel បានស្នើកាត់បន្ថយថវិកាសម្រាប់ការជួយឧបត្ថម្ភពី ៥០០ ពាន់លានអឺរ៉ូចុះដល់ត្រឹម ៤០០ ពាន់លានអឺរ៉ូ ហើយបង្កើនឡើងប្រាក់កម្ចីក្នុងផែនការពី ២៥០ ពាន់លានអឺរ៉ូ ទៅ ៣៥០ ពាន់លានអឺរ៉ូផងដែរ។ ដោយមានការគាំទ្រពីអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានស្វែងរកវិធីបញ្ចុះបញ្ចូលបណ្តាប្រទេសនានាឱ្យសម្របសម្រួលគ្នា ប៉ុន្តែការវិវត្តន៍ដែលសម្រេចបានទំនង ជាមានភាពយឺតយ៉ាវខ្លាំងណាស់៕