ថ្នាក់ដឹកនាំសភាអង់គ្លេសលាលែងពីតំណែង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែឧសភា ថ្នាក់ដឹកនាំសភាអង់គ្លេស ដែលជាសមាជិកជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការរបស់រដ្ឋាភិបាលអង់គ្លេសនៅក្នុងសភា លោកស្រី Andrea Leadsom បានប្រកាសដកខ្លួនចេញពីគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដោយមូលហេតុថាលោកស្រីមិនគាំទ្រ បន្តទៀតចំពោះយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងដំណើរការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ។
ថ្នាក់ដឹកនាំសភាអង់គ្លេសលាលែងពីតំណែង - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May 

នៅក្នុងលិខិតផ្ញើជូននាយករដ្ឋមន្ត្រីអង់គ្លេសនោះ លោកស្រី Andrea Leadsom បានលើកច្បាស់ថា លោកស្រីគ្មានជំនឿទុកចិត្តចំពោះវិធីសាស្រ្តនាពេលបច្ចុប្បន្នរបស់រដ្ឋាភិបាល ដោយការធ្វើប្រជាមតិស្តីពី Brexit នាឆ្នាំ ២០១៦ នោះទេ។ អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងថា លោកស្រី Theresa May បានសំដែងនូវការខកចិត្តចំពោះមូលហេតុនៃការលាលែងពីតំណែងរបស់លោកស្រី Andrea Leadsom ក៏ប៉ុន្តែថ្នាក់ដឹកនាំអង់គ្លេសរូបនេះនៅតែផ្តោតលើការអនុវត្តន៍លទ្ធផលនៃការធ្វើប្រជាមតិកាលពីឆ្នាំ ២០១៦ ដែលយោងតាមនោះប្រជាជនប្រទេសនេះយល់ព្រមចាកចេញពីសហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ