|
ថ្នាក់ដឹកនាំសឹង្ហបុរីននិងហ្វីលីពីនពិភាក្សាអំពីសមុទ្រខាងកើតនិងការប្រយុទ្ធ ប្រឆាំងនឹងលទ្ធិភេរវកម្ម (VNA) |
(VOVworld) – នាថ្ងៃទី ១៦ ធ្នូ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong
បានឲ្យដឹងថា៖ លោកបានជួបចរចារជាមួយប្រធានាធិបតីហ្វីលីពីន លោក
Rodrigo Duterte ហើយពិភាក្សអំពីភេរវកម្មនិយម ភាពតានតឹងនៅសមុទ្រខាង
កើតនិងតួនាទីរបស់អាមេរិកក្នុងតំបន់។ គេហទំព័រ Rapper របស់ហ្វីលីពីនបាន
ដកស្រង់ពាក្យសំដីរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Perfecto Yasay
បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សារអំពីការប្រយុទ្ធប្រឆាំង នឹង
គ្រឿងញៀន។ នាថ្ងៃទី ១៥ ធ្នូ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte
បានចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសឹង្ហបុរីក្នុងរយៈពេល ២ ថ្ងៃ។ ដំណរ
ទស្សនកិច្ចលើកនេះរបស់លោក Rodrigo Duterte គឺសំដៅបង្កើនការ យោគយល់
គ្នាទៅវិញទៅមកមុនពេលហ្វីលីពីនទទួលដំណែងធ្វើជាប្រធាន អាស៊ាននាឆ្នាំ
២០១៧ ខាងមុខ។ ក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងការបរ ទេសសឹង្ហបុរី
បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំងរូបនេះបានឯកភាពថា ប្រទេស អាស៊ានទាំង
១០ គប្បីសហការជាមួយគ្នាដើម្បីទប់ទល់នឹងលទ្ធិភេរវកម្ម ការជួញ ដូរមនុស្ស
និងគ្រឿងញៀន៕