សិក្ខាសាលា ការផ្ដើមគំនិតគំនិតរបស់ថ្នាក់ដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ ២០១៨ |
សិក្ខាសាលានេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ មិថុនា ដោយទាក់ទាញបានការចូលរួមរបស់តំណាងចំនួន ១២០ រូបមកពីប្រទេសអាស៊ានទាំង ១០។ នៅទីនេះ អង្គសិក្ខាសាលាបានស្រាវជ្រាវ និង សង្កេតមើលលើរាល់ផលវិបាកថ្មីៗបំផុតពីបម្រែបម្រូលបរិស្ថាននៅវាលសណ្ដទន្លេ Cuu Long។ តាមនោះ អង្គសិក្ខាសាលានឹងលើកឡើងអំពីគោលគំនិត និង សំណើរសំដៅបន្ថូបន្ថយផលប៉ះពាល់ ដើម្បីជួយឧបត្ថម្ភប្រជាជននៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពប្រកបដោយនិរន្តរភាពក្នុងស្ថានភាពបម្រែបម្រូលអាកាសធាតុ។
សូមគូសបញ្ជាក់ថា៖ក្នុងរយៈពេល ៥ ថ្ងៃធ្វើការនេះ ថ្នាក់ដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍នឹងចុះទៅធ្វើកម្មសិក្សាជាក់ស្ដែងនៅតំបន់ដែលរងផលប៉ះពាល់នៃបម្រែបម្រូលអាកាសធាតុនៅ ខេត្ត An Giang Can Tho និង Bac Lieu ។ ហើយតាមនោះ ពិភាក្សាគ្នាដើម្បីដាក់ចេញនូវកម្មវិធីសកម្មភាពជាក់ស្ដែង ដោយមានការពិគ្រោះយោបល់របស់អ្នកជំនាញជួរមុខលើវិស័យការពារបរិស្ថានផងដែរ៕