ថ្នាក់ដឹកនាំវៀតណាមផ្ញើសារទូរលេខរំលែកទុក្ខដល់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ីចំពោះការខូចខាតដោយសារការរញ្ជួយដីនៅ Java ខាងលិច

Chia sẻ

(VOVWORLD) - ការរញ្ជួយដីនេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦២ នាក់ស្លាប់ រាប់ រយនាក់បានរងរបួស និង ១៣ ពាន់នាក់ ត្រូវជម្លៀសជាបន្ទាន់ ហើយបានបំផ្លាញផ្ទះ សម្បែងជាង ២ ពាន់ខ្នង អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងៗទៀត។

ថ្នាក់ដឹកនាំវៀតណាមផ្ញើសារទូរលេខរំលែកទុក្ខដល់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ីចំពោះការខូចខាតដោយសារការរញ្ជួយដីនៅ Java ខាងលិច - ảnh 1ផ្ទះសម្បែងត្រូវបំផ្លាញបន្ទាប់ពីការរញ្ជួយដីនៅខេត្ត Java ខាងលិច ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា។ (រូបថត៖ រ៉យទ័រ)
ដោយទទួលបានដំណឹងដែលថា ការរញ្ជួយដីបានកើតឡើងកាលពីថ្ងៃទី ២១ ខែវិច្ឆិកានៅខេត្ត Java ខាងលិច បង្កឡើងការខូចខាតជាច្រើនដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ នៅថ្ងៃទី ២២ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារទូរលេខរំលែកទុក្ខដល់ប្រធានាធិបតី លោក Joko Widodo។ នា ថ្ងៃដដែល រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានផ្ញើសារទូរលេខរំលែកទុក្ខ ដល់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi។
ការរញ្ជួយដីនេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦២ នាក់ស្លាប់ រាប់ រយនាក់បានរងរបួស និង ១៣ ពាន់នាក់ ត្រូវជម្លៀសជាបន្ទាន់ ហើយបានបំផ្លាញផ្ទះ សម្បែងជាង ២ ពាន់ខ្នង អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ