ថ្នាក់ដឹកនាំវៀតណាមនិងអូទ្រីសឯកភាពលើវិធានការជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

Chia sẻ

(VOVWORLD) - ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាការងារកាលពីថ្ងៃទី ២៤ ខែកក្កដា នៅទីក្រុងវីយែន ប្រធានរដ្ឋវៀត
ណាមលោក Vo Van Thuong និងប្រធានា ធិបតីអូទ្រីស លោក Alexander Van der Bellen បាននិយាយថា មេដឹកនាំទាំងពីរបាន ពិភាក្សាជាមួយគ្នាប្រកបដោយជោគជ័យ ហើយបានឯកភាពលើវិធានការជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យរីកចម្រើនកាន់តែខ្លាំងក្លានាពេលខាងមុខ។

ថ្នាក់ដឹកនាំវៀតណាមនិងអូទ្រីសឯកភាពលើវិធានការជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong (ឆ្វេង) និងប្រធានាធិបតីអូទ្រីស
លោក Alexander Van der Bellen ជូនដំណឹងអំពីលទ្ធផលដ៏ល្អប្រសើរនៃកិច្ចពិភាក្សាការងារ។ (រូបថត៖ VOV)
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong មានប្រសាសន៍ថា អូទ្រីសជានិច្ច កាលស្ថិតក្នុងក្រុមទីផ្សារនាំចេញកំពូលទាំង ១០ របស់វៀតណាមនៅអឺរ៉ុប ខណៈដែល វៀតណាមជាដៃគូពាណិជ្ជ
កម្មដ៏សំខាន់របស់អូទ្រីសនៅអាស៊ីអាគ្នេយ៍។ កិច្ចសហប្រតិ បត្តិការលើវិស័យផ្សេងៗទៀតដូចជា៖ វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា... ក៏មានការអភិវឌ្ឍដ៏ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពផងដែរ។
“ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសអូទ្រីសលើកនេះ នឹង បង្កើតកម្លាំងចលករថ្មី បង្កើនការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើត មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍដ៏ខ្លាំងក្លានៃទំនាក់ទំនងរវាងវៀតណាម និងអូទ្រីសនា ពេលអនាគត។ ប្រធានាធិបតី Alexander Van der Bellen និងខ្ញុំបានឯកភាពលើវិធានការនានាដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាម និងអូទ្រីសក្នុងដំណើរនាពេលខាងមុខ លើគ្រប់វិស័យពីទំនាក់ទំនងនយោបាយ កិច្ចការបរទេស; កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ; វប្បធម៌-កីឡា-ទេសចរណ៍; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការ ជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ យើងខ្ញុំក៏បានចែករំលែកអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិផងដែរ។ វៀតណាមអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ ការ ពិពិធកម្ម និងពហុភាគី។ វៀតណាមមានបំណងចង់ក្លាយជាមិត្ត ជាដៃគូគួរឲ្យ ទុកចិត្តបានរបស់ប្រទេសទាំងអស់ ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវ ក្នុងសហគមន៍អន្តរជាតិ”។
រីឯខ្លួនវិញ ប្រធានាធិបតីអូទ្រីស លោក Alexander Van der Bellen បានវាយ តម្លៃខ្ពស់ចំពោះការដែលប្រធានរដ្ឋ លោក Vo Van Thuong បានជ្រើសរើសប្រទេស អូទ្រីសជាប្រទេសអឺរ៉ុបដំបូងគេ ដើម្បីមកបំពេញទស្សនកិច្ចក្នុងមុខតំណែងថ្មី។ លោក ប្រធានាធិបតីចាត់ទុកថា វៀតណាមនិងអូទ្រីសនៅតែមានសក្ដានុពលដ៏ធំសម្រាប់កិច្ច សហប្រតិបត្តិការ។ វៀតណាមមានអត្រាប្រជាជនវ័យក្មេងខ្ពស់ ដែលជាទីផ្សារដ៏ទាក់ ទាញ និងជាតំបន់ដែលសហគ្រាសអូទ្រីសជាច្រើនកំពុងយកចិត្តទុកដាក់។ លោក ប្រធានាធិបតីអូទ្រីសបានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សហភាពអឺរ៉ុប (EU) នៅអាស៊ី ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) បានចូលជាធរមាន។ កិច្ចសហប្រតិបត្តិការ EU-វៀតណាម មិនត្រឹមតែ ស្ថិតនៅលើវិស័យសេដ្ឋកិច្ចនោះទេ ថែមទាំងជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុង វិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងការអភិវឌ្ឍមនុស្ស ទៀតផង៕

ប្រតិកម្មទៅវិញ