ថ្នាក់ដឹកនាំវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី៨កុម្ភៈនៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith ដែលមកសម្តែងការគួរសមក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈ

ថ្នាក់ដឹកនាំវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith


(VOVworld)-នារសៀលថ្ងៃទី៨កុម្ភៈនៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយ នាយករដ្ឋមន្ត្រីឡាវ
លោក Thoonglun Sisolith ដែលមកសម្តែងការគួរសមក្នុងឱកាសចូលរួមកិច្
ប្រជុំគណៈ កម្មាធិការអន្តររដ្ឋាភិបាលលើកទី៣៩។ ក្នុងជំនួបនេះ លោក Tran
Dai Quang បាន សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគាំទ្រទាំងស្រុងកិច្ចការ
ផ្លាស់ប្តូរថ្មី ការពារនិង កសាងប្រទេសឡាវភាតរៈ។ ធ្វើការវាយតម្លៃខ្ពស់ចំពោះ
កិច្ចប្រជុំអន្តររដ្ឋាភិបាល លើកទី៣៩ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ
ធ្វើជាសហអធិបតីនោះ លោក Tran Dai Quang បានអះអាងនូវខ្លឹមសារនិង
ទិសដៅដែលភាគីទាំងពីរទើបទទួល បានគឺមានអត្ថន័យសំខាន់ពិសេសសម្រាប់
ជម្រុញក្រសួងស្ថាប័ននានារបស់ប្រទេស ទាំងពីរអនុវត្តរាល់កិច្ចព្រមព្រៀងជាន់
ខ្ពស់។

        រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith បានមានបំណងថា
ប្រធានរដ្ឋលោក Tran Dai Quang នឹងបន្តគាំទ្រដើម្បីភាគីទាំងពីររៀបចំប្រកបដោយ ជោគជ័យព្រឹត្តិការណ៍នេះ។ លោកក៏បានសម្តែងនូវការសោមនាស្សរីករាយអំពី
កិច្ច សហប្រតិបបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។​តាមនោះ រួម ចំណែកសំខាន់ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសរបស់ប្រទេសនី
មួយៗ។

ថ្នាក់ដឹកនាំវៀតណាមទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith - ảnh 2
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith

        ក្នុងថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith ផង
ដែរ។៕

ប្រតិកម្មទៅវិញ