ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abba និង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin |
ថ្លែងមតិក្នុងជំនួបនេះលោក Vladimir Putin បានសម្តែងសេចក្តីរីករាយ ចំពោះការទទួលស្វាគមន៍លោក Mahmoud Abbas បានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅរុស្ស៊ីក្នុងឱកាសព្រឹត្តការណ៍ប្រកួតគីឡាបាល់ទាត់ World Cup ឆ្នាំ ២០១៨។រីឯខ្លួនវិញ លោក Mahmoud Abbas បានសង្កត់ធ្ងន់លើ ក្តីបារម្ភរបស់ លោកអំពីសេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលទាក់ទងនឹងការផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិកទៅកាន់ទីក្រុងយេរូសាឡឹមក៏ដូចជាសកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែលផងដែរ។ លោក Mahmoud Abbas បានលើកឡើងយ៉ាងច្បាស់ថា "យើងប្រឆាំងជំទាស់ទៅនឹងទង្វើររបស់ សហរដ្ឋអាមេរិកដែលមានគោលបំណងចង់បង្ខំសេចក្តីសម្រេចចិត្តរបស់ពួកគេ លើបញ្ហារសើបបំផុតចំពោះប៉ាឡេស្ទីន" ៕