ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារី

Chia sẻ
(VOVworld) - ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានអះអាងថា វៀតណាមជានិច្ច
កាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយប៊ុល
ហ្គារី 
(VOVworld) - នៅជំនួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារីលោកស្រី
 Margarita Popova ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម នា
រសៀលថ្ងៃទី២៧ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន
អះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយប៊ុល
ហ្គារី ព្រមទាំងជានិច្ចកាលចងចាំការគាំទ្រនិងការជួយឧបត្ថម្ភដ៏ធំធេងរបស់ប្រជាជន
និងរដ្ឋាភិបាលប៊ុលហ្គារីចំពោះបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាម។
ប៊ុលហ្គារីបានបណ្ដុះបណ្ដាលនិស្សិតវៀតណាមជាច្រើន ហើយកម្លាំងនេះកំពុងរួម
វិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍រួមរបស់វៀត ណាមក៏ដូចជាពូនជ្រុំឲ្យទំនាក់
ទំនងរវាងប្រទេសទាំងពីរផងដែរ។
ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារី - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីប៊ុលហ្គារី
លោកស្រី Margarita Popova (រូបថត៖VGP)

ជាមួយគ្នានោះ ថ្លែងមតិនៅជំនួបសន្ទនាជាមួយលោកស្រី Margarita Popova នាយក
រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលនៃ
ជំនួបចរចាររវាងលោកស្រីអនុប្រធានាធិបតីជាមួយអនុប្រធានរដ្ឋវៀតណាមលោក
ស្រី Nguyen Thi Doan ព្រមទាំងស្នើរឲ្យភាគីទាំងពីរសហការយ៉ាង ស្អិតរមួត អនុវត្តន៍
ប្រកបដោយប្រសិទ្ធិភាពនូវខ្លឹមសារសហប្រតិបតិ្តការទ្វេភាគី ដើម្បីបង្កើនទំនាក់
ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ