ថ្នាក់ដឹកនាំរដ្ឋាភិបាលទៅជូនពរឆ្នាំថ្មីកម្មាភិបាល និយោជិកនៃខុទ្ទកាល័យរដ្ឋាភិបាល

Chia sẻ
(VOVworld) - នាថ្ងៃទី២៤ កុម្ភៈ​ ដែលជាថ្ងៃធ្វើការដំបូង
នៃនិទាឃរដូវមមែ សប្ដស័កឆ្នាំ២០១៥ ឧបនាយករដ្ឋ
មន្រ្តីវៀតណាមទាំង៤រូបគឺ លោក Nguyen Xuan Phuc
លោក Hoang Trung Hai លោក Vu Van Ninh និងលោក
Vu Duc Dam បានទៅជូនពរឆ្នាំថ្មីដល់កម្មាភិបាល និយោជិកនៃខុទ្ទកាល័យរដ្ឋាភិបាល។
ថ្នាក់ដឹកនាំរដ្ឋាភិបាលទៅជូនពរឆ្នាំថ្មីកម្មាភិបាល និយោជិកនៃខុទ្ទកាល័យរដ្ឋាភិបាល - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc តាំងនាមថ្នាក់ដឹកនាំរដ្ឋាភិបាលជូនពរឆ្នាំថ្មីកម្មាភិបាលនិងនិយោជិកនៃខុទ្ទកាល័យរដ្ឋាភិបាល

(VOVworld) - នាថ្ងៃទី២៤ កុម្ភៈ​ ដែលជាថ្ងៃធ្វើការដំបូងនៃនិទាឃរដូវមមែ សប្ដស័ក
ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្រ្តីវៀតណាមទាំង៤រូបគឺ លោក Nguyen Xuan Phucលោក
 Hoang Trung Hai លោក Vu Van Ninh និងលោក Vu Duc Dam បានទៅជូនពរឆ្នាំថ្មី
ដល់កម្មាភិបាល និយោជិកនៃខុទ្ទកាល័យរដ្ឋាភិបាល។ តាមលោក Nguyen Xuan
Phuc ថា ក្នុងឆ្នាំ២០១៤កន្លងទៅ ខុទ្ទកាល័យរដ្ឋា ភិបាល បានអនុវត្តល្អនូវតួនាទី
ភារកិច្ចរបស់ខ្លួន រួមចំណែកយ៉ាងសកម្ម ប្រសិទ្ធភាពក្នុងសកម្មភាពបញ្ជាណែនាំ ចាត់ចែងការរបស់រដ្ឋាភិបាល។លោក​ Nguyen Xuan Phuc មានគោលបំណងថា ឆ្នាំ
២០១៥ កម្មាភិបាល និយោជិក ទាំងអស់នៃខុទ្ទកាល័យរដ្ឋាភិបាល បន្តពង្រីក
ប្រពៃណី ស្មារតីសាមគ្គីភាព ឯកភាព ស្រុះចិត្តគំនិត ដើម្បីបម្រើល្អថែមទៀត
សកម្មភាពបញ្ជាណែនាំ ចាត់ចែងការរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី រួមវិភាគ
ទានក្នុងសមិទ្ធិផល អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ