ថ្នាក់ដឹកនាំរដ្ឋាភិបាលចុះពិនិត្យនិងដឹកនាំការជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi នៅតាមមូលដ្ឋាន

Chia sẻ
(VOVWORLD) - បន្ទាប់ពីបានពិនិត្យការងារជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi នៅខេត្ត Quang Ninh នាថ្ងៃទី ៨ កញ្ញា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមកដល់ទីក្រុង Hai Phong។ 
 ថ្នាក់ដឹកនាំរដ្ឋាភិបាលចុះពិនិត្យនិងដឹកនាំការជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi  នៅតាមមូលដ្ឋាន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញត្រួតពិនិត្យការងារជំនះពុះពារផលវិបាកបណ្តាលពីព្យុះនៅខេត្ត Quang Ninh (រូបថត៖ VOV)

នេះជាតំបន់មួយក្នុងចំណោមតំបន់ដែលព្យុះបោកបក់ខ្លាំង បណ្តាលឱ្យមានការខូចខាតច្រើនជាងគេ។ មនុស្ស ២ នាក់បានស្លាប់ ផ្ទះរាប់រយខ្នង សាលារៀន និងការិយាល័យត្រូវរងការបំផ្លិចបំផ្លាញ់។ ដើមឈើជាង ៦.០០០ ត្រូវបានដួល; ស្រូវនិងដំណាំចំនួន ១៦.៧៣៥ ហិកតា ជលផល ៤៨ ហិកតា ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង។

បន្ទាប់ពីបានត្រួតពិនិត្យទីតាំងមួយចំនួនរួចមក នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងឧបត្ថម្ភទីក្រុង Hai Phong ថវិការចំនួន ១០០ ពាន់លានដុង (៤,៣ លានដុល្លារអាមេរិក) ហើយសង្ឃឹមថា Hai Phong នឹងបន្តលើកកម្ពស់ស្មារតីនៃការពឹងផ្អែកលើខ្លួនឯងដើម្បីជំនះផលវិបាកនៃព្យុះ និងនាំមកនូវស្ថានភាពធម្មតាឡើងវិញ។

 ថ្នាក់ដឹកនាំរដ្ឋាភិបាលចុះពិនិត្យនិងដឹកនាំការជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi  នៅតាមមូលដ្ឋាន - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long ពិនិត្យស្ថានភាពជំនះផលវិបាកដោយព្យុះ នៅអនុវិទ្យាល័យ Doan Thuong ដែលជាសាលារងការខូចខាតធ្ងន់ធ្ងរបំផុតនៅស្រុក Gia Loc ខេត្ត Hai Duong (រូបថត៖ VGP/Duc Tuan)

នាថ្ងៃដដែល (ថ្ងៃទី៨ ខែកញ្ញា) បណ្តាឧបនាយករដ្ឋមន្ត្រីបានចុះពិនិត្យការងារជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi នៅតាមមូលដ្ឋានមួយចំនួន។ អញ្ជើញចុះពិនិត្យនិងទស្សនាស្ថានភាពជីវភាពរស់នៅនិងផលិត កម្មរបស់ប្រជាជនខេត្ត Hai Duong ឧបនាយករដ្ឋមន្ត្រី លោកLe Thanh Long បានឲ្យដឹងថា៖ “យើងត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ហាមប្រជាជនមិនឲ្យចេញទៅសមុទ្រ និងបានព្រមានជាមុន ដូច្នេះការខូចខាតរបស់ប្រជាជនគឺតិចជាងព្យុះមុនៗ ប៉ុន្តែការខូចខាតសម្ភារៈគឺធ្ងន់ណាស់។ លោកនាយករដ្ឋមន្ត្រី សម្រេចបញ្ជូនថវិកាឧបត្ថម្ភជូនថ្នាក់ដឹកនាំខេត្ត ហើយថ្នាក់ខេត្តដោយផ្អែកលើស្ថានភាពខូចខាត ដើម្បីចែករំលែក និងលើកទឹកចិត្តដល់ប្រជាជន”។

យោងតាមនាយកដ្ឋានជួយសង្គ្រោះ (អគ្គសេនាធិការក្រសួងការពារប្រទេស) មកទល់ពេលនេះ ព្យុះទីហ្វុង Yagi បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៤នាក់ត្រូវស្លាប់ អ្នករងរបួសជិត ២៣០នាក់។ ទាក់ទងនឹងការខូចខាតទ្រព្យសម្បត្តិដំបូង ផ្ទះរាប់ម៉ឺនខ្នងត្រូវរងការបំផ្លិចបំផ្លាញ់; ដើមឈើរាប់ម៉ឺនដើមត្រូវបានបាក់។ ដំណាំស្រូវរាប់ពាន់ហិកតារត្រូវបាន ខូចខាត៕

ប្រតិកម្មទៅវិញ