ថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភាចូលរួមរាល់សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី២២កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានរួមជាមួយតំណាងជាង៤០០នាក់ជា វីរៈអ្នកម្តាយវៀត ណាម យុទ្ធជនពិការ សាច់ញាត្តិគ្រួសារយុទ្ធជនពលី ជនមានគុណូបការៈនិងថ្នាក់ដឹកនាំក្រសួងស្ថាប័ន មួយចំនួន រួមទាំងប្រជាជន Quang Nam ជាច្រើនកុះករ បានចូលរួមពិធីតបស្នង សងគុណជនមានគុណូបការៈចំពោះបដិវត្តន៍ និងកម្មវិធីសិល្បៈមួយដែលបានរៀបចំ ឡើងនៅទីលានស្តូបវីរៈអ្នកម្តាយវៀតណាមនៅទីក្រុង Tam Ky ខេត្ត Quang Nam។ 
ថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភាចូលរួមរាល់សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីតបស្នងសងគុណចំពោះជនមានគុណូបការៈខេត្ត Quang Nam         

កម្មវិធីសិល្បៈនេះគឺសំដៅបំផុសសេចក្តីស្នេហាស្រុកកំណើតមាតុប្រទេស ដាស់តឿនជំនាន់វ័យក្មេងវៀតណាមអំពីប្រពៃណីបដិវត្តន៍ រំលឹកគុណូបការៈរបស់ យុទ្ធជនពលី។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន អញ្ជើញប្រគល់ប័ណ្ណមាតុភូមិកត់ទុកគុណូបការៈសម្រាប់សាច់ញាត្តិគ្រួសារជនមាន គុណូបការៈផងដែរ។

        នាយប់ថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញចូលរួមកម្មវិធី តបស្នងសងគុណយុទ្ធជនពលីដែលបានរៀបចំឡើង នៅទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ