បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្ដាលរុស្ស៊ីបានប្រកាសលទ្ធផលជាបឋមក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនាថ្ងៃទី ១៨ មិនា ដោយលោក Vladimir Putin ទទួលបានសម្លេងគាំទ្រជាង ៧៦ % នោះ ថ្នាក់ដឹកនាំនៅទូទាំងពិភពលោកបានផ្ញើសេចក្ដីជូនពរទៅកាន់ថ្នាក់ដឹកនាំកំពុងកាន់អំណាចនេះ។
ក្នុងសារជូនពរទៅកាន់លោក Vladimir Putin នាថ្ងៃទី ១៩ មិនានោះ ប្រធានរដ្ឋចិន លោក Xi Jinping បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន និងរុស្ស៊ី កំពុងស្ថិតក្នុងដំណាក់កាលល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ ហើយនេះនឹងជាគំរូឆ្នើមមួយក្នុងទំនាក់ទំនងអន្តរជាតិថ្មី។
នាយកខុទ្ធកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានប្រកាសថា ជប៉ុន មានបំណងបន្តអភិវឌ្ឍន៍ទំនាក់ទំនងជាមួយរុស្ស៊ី បន្ទាប់ពីជ័យជំនះរបស់លោក Putin ក្នុងការបោះឆ្នោតនេះ។
ប្រធានាធិបតី កាហ្សាក់ស្ថានលោក Nursultan Nazarbayev ប្រធានរដ្ឋគុយបា លោក Raul Castro និង ប្រធានាធិបតី Venezuelan លោក Nicolas Maduro គ៏បានអបអរសាទរចូនចំពោះលោក Vladimir Putin ផងដែរ៕