ថ្នាក់ដឹកនាំពិភពលោកថ្កោលទោសការវាយប្រហារភេរវកម្មនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេស

Chia sẻ
(VOVworld) - នាថ្ងៃទី២២ មិនា ថ្នាក់ដឹកនាំនៃប្រទេស
ជាច្រើនបានឡើងសម្លេង ថ្កោលទោសការវាយប្រហារ
នៅខាងក្រៅអគាររដ្ឋសភាអង់គ្លេសនៅរដ្ឋធានីឡុងដ៍
 ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់
ស្លាប់និងជាង៤០នាក់ទៀតរងរបួស។ 
(VOVworld) - នាថ្ងៃទី២២ មិនា ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានឡើងសម្លេង
ថ្កោលទោសការវាយប្រហារនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេសនៅរដ្ឋធានីឡុងដ៍
ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់និងជាង៤០នាក់ទៀតរង
របួស។
ថ្នាក់ដឹកនាំពិភពលោកថ្កោលទោសការវាយប្រហារភេរវកម្មនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេស - ảnh 1
អ្នកនាំពាក្យសេតវិមានលោក Sean Spicer (រូបថត៖AFP/TTXVN)

ប្រធានាធិបតីបារាំងលោក Francois Hollande អះអាងថា បារាំងមានការអាណិត
អាសូរចំពោះមុខការឈឺចាប់និងការបាត់បង់អាយុជីវិតរបស់ប្រជាជនអង់គ្លេស។
ក្នុងចំណោមមនុស្សត្រូវរងរបួសប្រមាណ៤០នាក់ក្នុងការវាយប្រហារពោលខាង
លើមានសិស្សានុសិស្សថ្នាក់មធ្យមសិក្សាបារាំងចំនួន៣នាក់។ក្នុងពេលនោះ
ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier អះអាងថា នាពេលវេលានេះ
ប្រជាជនអាល្លឺម៉ង់ជានិច្ចកាលប្រកៀកស្មាជាមួយប្រជាជន អង់គ្លេស។អ្នកនាំពាក្យ
សេតវិមានលោក Sean Spicer ប្រកាសថា រដ្ឋាភិបាល អាមេរិកគាំទ្រការខំប្រឹងប្រែង
ទាំងអស់ដើម្បីឆ្លើយតបនឹងការវាយប្រហារនេះ ក៏ដូចជាចាប់បង្ខំមេគំនិតទទួលរង
ការផ្តន្ទាទោសចំពោះមុខយុត្តិធម៌។
ថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗទៀតដូចជាហូល្លង់ អ៊ីតាលី ប៊ែលហ្សិក ទួរគី
និងវេណេហ្ស៊ុយអេឡា ក៏បានថ្កោលទោសការវាយប្រហារនៅអង់គ្លេសហើយ
សំដែងចំណងសាមគ្គីភាព  ការចែករំលែកជាមួយការឈឺចាប់ដែលប្រទេសនិង
ប្រជាជនអង់គ្លេសកំពុងទ្រាំទ្រនោះ៕

ប្រតិកម្មទៅវិញ