ព្រះចៅអធិរាជជប៉ុន Naruhito (រូបថត៖ FNN) |
ក្នុងលិខិត លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានសម្ដែងនូវជំនឿជាក់ថា ប្រជាជនជប៉ុននឹងបន្តសម្រេច បានសមិទ្ធផលដ៏ធំធែងថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិក្នុងសករាជ Reiwa។ ទន្ទឹមនឹងនោះ ដោយការស្រុះចិត្តគំនិតនិងការខិតខំខ្នះខ្នែងរបស់រដ្ឋា ភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំ ទូលាយដើម្បីសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ីរវាងវៀតណាមនិងជប៉ុន នឹង កាន់តែរីកចម្រើនប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញផ្ញើរសារទូរលេខអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន ផ្ញើរសារទូរលេខអបអរសាទរជូនចំពោះប្រធានព្រឹទ្ធសភាជប៉ុនលោក Chuichi Date និងប្រធានរដ្ឋសភាជប៉ុនលោក Tadamori Oshima។ អនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh បានផ្ញើរសារទូរលេខជូនអបអរសាទរចំពោះព្រះរាជទាយាទជប៉ុន Akishino ហើយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានផ្ញើរសារទូរលេខអបអរសាទរជូនចំពោះរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono ផងដែរ៕