ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមផ្ញើសារទូរលេខអំណរសាទរបុណ្យជាតិឡាវ

Chia sẻ
(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី ៤២នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ធ្នូ១៩៧៥-ថ្ងៃទី២ធ្នូ២០១៧) នាថ្ងៃទី១ធ្នូ គណៈលេខា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀត ណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិ បាល លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ផ្ញើសារទូរលេខ អំណរសាទរចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជា ជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវ លោក Bounhang Vorachith នាយករដ្ឋ មន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ផងដែរ។


ក្នុងសារទូរលេខ ថ្នាក់ដឹកនាំវៀតណាមបានជឿជាក់ថា ឆ្នាំសាមគ្គីភាព មិត្ត ភាពវៀតណាម-ឡាវ ឡាវ-វៀតណាម២០១៧ រំលឹកខួបលើកទី ៥៥នៃទិវាបង្កើត ទំនាក់ទំនងកាទូត និងរយៈពេល៤០ឆ្នាំទិវាចុះហត្ថលេខា លើអនុសញ្ញាមត្តភាព សហប្រតិបត្តិការវៀតណាម-ឡាវ ជាការគូសសញ្ញា នៃចំណងមិត្តភាពស្មោះត្រង់ យ៉ាងស្អិតរមួតរបស់ប្រជាជាតិទាំងពីរ វៀតណាម-ឡាវ។

        ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ក៏បានផ្ញើសារទូរលេខជូនចំពោះរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleuumxay Kommasith។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស លោក Hoang Binh Quan ក៏បានផ្ញើសារទូរលេខអំណរសាទរ ដល់ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ៕


ប្រតិកម្មទៅវិញ