|
អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong(ស្ដាំ) បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោកលីស៊ានឡុង (ឆ្វេង) |
(VOV)_នារលៀលថ្ងៃទី ២៣ មិនា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈ
កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួប
សន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោកលីស៊ានឡុង ។ លោកអគ្គលេខាបក្សបាន
ស្នើឲ្យសិង្ហបុរីបង្កើនការចែករំលែកបទពិសោធន៍ បង្កលក្ខណៈងាយស្រួលចំពោះអង្គ
ភាពអាជីវកម្មនៃប្រទេសទាំងពីរ ជំរុញការជួបប្រាស្រ័យប្រជាជន សហប្រតិបត្តការ
លើវិស័យអប់រំ និងសហការយ៉ាងល្អនៅវេទិកាពហុភាគីនៅតំបន់ និងពិភពលោក
ជាពិសេសក្នុងអាស៊ាន។ អគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវផ្ដោត
សំខាន់លើការអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្រ្តឲ្យកាន់តែស៊ីជម្រៅថែមទៀត ។
អគ្គលេខាបក្សលោក Nguyen Phu Trong មានបំណងចង់ឲ្យបក្សទាំងពីរបន្តកិច្ចសហ
ប្រតិបត្តិការជិតស្និទថែមទៀតតាមរយៈការផ្លាស់ប្ដូរដំណើរទស្សកិច្ច និងចែករំលែក
បទពិសោធន៍ទៅវិញទៅមក ។
នាថ្ងៃដដែលនេះ នៅជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ាន
ឡុង ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា ទំនាក់ទំនង
សហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរមានការអភិវឌ្ឍន៍ដ៏ល្អប្រសើរទាំង
ទ្វេរភាគី និងពហុភាគី។ ដូច្ចេះដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់
នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងបើកចេញនូវឱកាសសហប្រតិបត្តិការថ្មី និងគំរោងការ
ឧស្សាហកម្មថ្មីនៃប្រទេសទាំងពីរ ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក
លីស៊ានឡុងបានចាត់ទុកថា ការជួបប្រាស្រ័យរវាងក្រុមសមាជិកសភានៃប្រទេស
ទាំងពីរ នឹងជួយឲ្យសមាជិកសភាយល់ដឹងច្បាស់អំពីឱកាស ក៏ដូចជាការសាក
ល្បងដើម្បីមានដំណោះស្រាយសមស្រប។ នាយករដ្ឋមន្ត្រីសិង្ហបុរីមានបំណង
ទទួលស្វាគមន៍លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចនៅ
សិង្ហបុរីនាពេលឆាប់ៗខាងមុខផងដែរ៕