![ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតបន្ទាប់ពីកិច្ចប្រជុំលើកទី២រដ្ឋសភានីតិកាលទី១៤ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_11_25/lanh dao dang tiep xuc cu tri.jpg) |
លោក Tran Quoc Vuong ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនិងក្រុមការងារនៅក្នុងសន្និសីទ |
(VOVworld)-នាថ្ងៃទី២៤វិច្ឆិកា លោក Tran Quoc Vuong ប្រធានគណៈកម្មាធិការត្រួត
ពិនិត្យមជ្ឈឹមបានរួមជាមួយសមាជិកសភាមណ្ឌល Yen Bai ជួបប្រាស្រ័យជាមួយអ្នក
បោះឆ្នោតនៅទីក្រុង Yen Bai (ភាគខាងជើងវៀតណាម) បន្ទាប់ពីកិច្ចប្រជុំលើកទី២
រដ្ឋ សភាវៀតណាមនីតិកាលទី១៤។នៅទីនេះ លោក Tran Quoc Vuong បានធ្វើការ
ឆ្លើយ សំណួររបស់ក្រុមអ្នកបោះឆ្នោតនីមួយៗនៅខេត្ត Yen Bai។ ស្តីពីចំណុចថ្មីក្នុង
កិច្ចប្រជុំ លើកទី២ រដ្ឋសភានីតិកាលទី១៤នេះ លោក Tran Quoc Vuong បានឲ្យដឹង
ថា រដ្ឋ សភាកាន់តែមានការផ្លាស់ប្តូរថ្មីច្រើននិងមានប្រជាធិបតេយ្យ។
ក៏នៅថ្ងៃដដែល លោក Dinh La Thang លេខាគណៈកម្មាធិការបក្សនិងជាប្រធាន
ក្រុមសមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានរួមជាមួយសមាជិកសភាទីក្រុងហូជី
មិញក៏បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Cu Chi និង Hoc Mon ផងដែរ។
ទទួលយកមតិរបស់អ្នកបោះឆ្នោត លោក Dinh La Thang បានឲ្យដឹងថា ប្រសិនបើ
សំណើររបស់អ្នកបោះឆ្នោតស្ថិតក្រោមឧិវាត របស់ទីក្រុង គណៈកម្មាធិការប្រជាជន
ទីក្រុង ហូជីមិញនឹងបញ្ជាណែនាំឲ្យស្ថាប័ននានាសហការជាមួយតំបន់ដោះស្រាយ
បញ្ហាជូន ប្រជាជនយ៉ាងឆាប់បំផុត។ចំពោះបញ្ហាក្រោមឧិវាតមជ្ឈឹម ទីក្រុងនឹងដាក់
សំណើរ ដើម្បីមានទិសដៅដោះស្រាយផងដែរ៕